ព័ត៌មានអន្តរជាតិ

ក្រុមតាលីបង់ នៅអាហ្វហ្គានីស្ថាន បង្កើនការនាំចូលប្រេងពីរុស្ស៊ី កើនឡើងដល់ជាង ៧១០.០០០តោន ក្នុងរយៈពេល ១១ខែនេះ

AFP

បរទេស៖ របបតាលីបង់ក្នុងប្រទេសអាហ្វហ្គានីស្ថាន បានបង្កើនការនាំចូលប្រេងពីរុស្ស៊ី កើនឡើងពី ២៤៦.០០០ តោនក្នុងឆ្នាំ ២០២២ ដល់ជាង ៧១០.០០០ តោនក្នុងរយៈពេល ១១ ខែកន្លងមក ដែលបណ្តាលឱ្យមានការពង្រីក ពាណិជ្ជកម្មប្រេងដល់ជាង ៣០០ លានដុល្លារ , នេះបើយោងតាមមន្ត្រីតាលីបង់។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា មធ្យោបាយដែលផ្នែកហិរញ្ញវត្ថុ របស់តាលីបង់រងទណ្ឌកម្ម ជួយសម្រួលការបង់ប្រាក់យ៉ាងច្រើន ពីអាហ្វហ្គានីស្ថានទៅរុស្ស៊ីនៅតែមិនច្បាស់លាស់។

ទណ្ឌកម្មអន្តរជាតិមានកម្រិតប្រតិបត្តិការ ធនាគារជាមួយអាហ្វហ្គានីស្ថាន ចាប់តាំងពីក្រុមតាលីបង់បានកាន់កាប់ ក្នុងឆ្នាំ២០២១។

សហរដ្ឋអាមេរិកបានផ្តល់ការ លើកលែងចំពោះទណ្ឌកម្ម ជាចម្បងសម្រាប់ប្រតិបត្តិការមនុស្សធម៌ ក្នុងលក្ខខណ្ឌថា ពួកគេមិនផ្តល់ផលប្រយោជន៍ដល់មេដឹកនាំ និងអង្គភាពតាលីបង់។

កាលពីឆ្នាំមុន មន្ត្រីតាលីបង់បានចុះកិច្ចព្រមព្រៀង បណ្តោះអាសន្នជាមួយរុស្ស៊ី ក្នុងការនាំចូលប្រេងសាំងចំនួន ១ លានតោន, ប្រេងម៉ាស៊ូតចំនួន ១ លានតោន និងឧស្ម័នរាវចំនួន ៥០០.០០០ តោន ៕

ប្រែសម្រួលៈ ណៃ តុលា

To Top