តូក្យូ៖ ប្រទេសជប៉ុន បានបន្ធូរបន្ថយបទប្បញ្ញត្តិដ៏តឹងរឹងរបស់ខ្លួនលើការផ្ទេរឧបករណ៍ការពារកាលពីថ្ងៃសុក្រ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងសន្តិសុខជាមួយប្រទេស ដែលមានគំនិតដូចគ្នា និងជំរុញឧស្សាហកម្មក្នុងស្រុក ដែលពាក់ព័ន្ធតាមរយៈការនាំចេញអាវុធ និងគ្រាប់រំសេវ។
ការផ្លាស់ប្តូរដ៏សំខាន់លើកដំបូងនៅក្នុងប្រព័ន្ធនាំចេញអាវុធរបស់ប្រទេសជប៉ុនចាប់តាំងពីឆ្នាំ២០១៤ នៅពេលដែលប្រទេសនេះបានដកចេញនូវគោលនយោបាយហាមឃាត់អាវុធរបស់ខ្លួន ដែលរក្សានៅក្រោមរដ្ឋធម្មនុញ្ញ ដែលបោះបង់ចោលសង្រ្គាមកើតឡើងចំពេលបរិយាកាសសន្តិសុខកាន់តែខ្លាំងឡើងដោយសារតែភាពតានតឹងភូមិសាស្ត្រនយោបាយជាមួយប្រទេសចិន រុស្ស៊ី និងកូរ៉េខាងជើង។
នៅក្រោមគោលការណ៍ចំនួន៣ ដែលបានធ្វើវិសោធនកម្មលើការផ្ទេរបរិក្ខារការពារជាតិ និងបច្ចេកវិជ្ជា និងគោលការណ៍ណែនាំនៃការអនុវត្តរបស់ពួកគេ រដ្ឋាភិបាលអនុញ្ញាតឱ្យអាវុធ ដែលផលិតនៅប្រទេសជប៉ុន ក្រោមអាជ្ញាប័ណ្ណបរទេស រួមទាំងផលិតផល និងសមាសធាតុ ដែលបានបញ្ចប់ត្រូវបានដឹកជញ្ជូនទៅកាន់ប្រទេស ដែលអ្នកផ្តល់អាជ្ញាប័ណ្ណមានមូលដ្ឋាន។
បន្ទាប់ពីការកែប្រែនេះ ប្រទេសជប៉ុន បានសម្រេចចិត្តផ្តល់ឱ្យសហរដ្ឋអាមេរិក នូវមីស៊ីលនាំផ្លូវពីដីទៅអាកាស Patriot ដែលផលិតក្នុងស្រុក ទទួលបានអាជ្ញាប័ណ្ណពីក្រុមហ៊ុនអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
ការកែប្រែនេះក៏អនុញ្ញាតឱ្យប្រទេសនេះលក់គ្រឿងសព្វាវុធ ដែលផ្គត់ផ្គង់ដោយខ្លួនគេផ្ទាល់មិនមានគ្រោះថ្នាក់ ដូចជាម៉ាស៊ីនយន្តហោះចម្បាំង និងផ្គត់ផ្គង់ឧបករណ៍ការពារដល់ប្រទេស ដែលការពារខ្លួនពីការឈ្លានពាន ដែលបំពានច្បាប់អន្តរជាតិ ដូចជាអ៊ុយក្រែនជាដើម៕ ប្រែសម្រួល ឈូក បូរ៉ា