បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT អ៊ុយក្រែនទំនងជានឹងងាកទៅរក ការចល័តទ្រង់ទ្រាយធំបំផុត នៅឆ្នាំក្រោយ ដើម្បីអាចទប់ស្កាត់ ប្រទេសរុស្ស៊ីនេះ ។
ការព្យាករណ៍ដែលធ្វើឡើងដោយ មន្រ្តីអ៊ុយក្រែន Vasily Samovar ដែលបញ្ជាកងកម្លាំង ការពារអាកាស និងអាកាស នៃកងពលតូចព្យុះទី៣ បានប្រាប់ប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុក Dnipro កាលពីថ្ងៃសៅរ៍ ។
លោកបានរាយការណ៍ថា អ៊ុយក្រែនបានទទួលស្គាល់ថា រុស្ស៊ីមានភាពប្រសើរជានៅក្នុងទិដ្ឋភាព ជាច្រើនរាប់ចាប់ពីកម្លាំងសេដ្ឋកិច្ច រហូតដល់ធនធានបម្រុងទុកនៃកងកម្លាំងយោធា ។
រំលឹកដែរថាកាលពីដើមខែធ្នូ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu បានប៉ាន់ប្រមាណថា អ៊ុយក្រែនបានបាត់បង់ទាហានជាង៣៨៣០០០នាក់ មកហើយចាប់តាំងពីការ ចាប់ផ្តើម នៃជម្លោះ ដោយបន្ថែមថា ប្រហែលពាក់កណ្តាល នៃចំនួនអ្នកស្លាប់ និងរបួសត្រូវបានទ្រទ្រង់ ក្នុងអំឡុងពេលប្រតិបត្តិការរដូវក្តៅ ដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ខ្លួន ៕
ប្រែសម្រួល៖ស៊ុនលី