បរទេស ៖ អ្នកនាំពាក្យក្រសួងការពារជាតិ បាននិយាយកាលពីថ្ងៃសៅរ៍ថា អ៊ុយក្រែន នឹងបង្កើនទំហំកងទ័ព របស់ខ្លួនតាមមធ្យោបាយមួយ ឬមួយផ្សេងទៀត ។
អ្នកនាំពាក្យក្រសួងការពារជាតិ ដដែលបាននិយាយកាលពីថ្ងៃសៅរ៍ ដែលត្រូវបានដកស្រង់ ដោយប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកដោយបន្ថែមថា ពលរដ្ឋមិនគួរគិតបំភ្លៃខ្លួនឯងថា មានតែអ្នកស្ម័គ្រចិត្តប៉ុណ្ណោះ ដែលត្រូវចូលរួមក្នុងកិច្ចការងារប្រយុទ្ធ ។
ប្រធានាធិបតី Vladimir Zelensky បាននិយាយពីមុនថា យោធាអ៊ុយក្រែនកំពុងស្វែងរកចុះឈ្មោះមនុស្សពី៤៥ម៉ឺន ទៅ ៥០ម៉ឺន នាក់ចូលទៅក្នុងកងកម្លាំងប្រដាប់អាវុធ។
លោក Illarion Pavlyuk អ្នកនាំពាក្យក្រសួងបាននិយាយ តាមកញ្ចក់ទូរទស្សន៍ជាតិថា គោលដៅនៃការចុះឈ្មោះ ចូលបម្រើការងារនឹងត្រូវបានសម្រេច តាមរយៈការរួមបញ្ចូលគ្នានៃការជ្រើសរើសអ្នកស្ម័គ្រចិត្ត និងការចុះចូលជាកាតព្វកិច្ច៕
ប្រែសម្រួល៖ស៊ុនលី