ព័ត៌មានអន្តរជាតិ

បទវិភាគ៖ ទីផ្សារចិនគឺជា”ជម្រើសដ៏ចាំបាច់”របស់ការវិនិយោគបរទេស

ថ្ងៃទី២២ ខែធ្នូ គម្រោងរោងចក្រទំនើបស្តុកថាមពលទីក្រុងសៀងហៃ នៃក្រុមហ៊ុន Tesla នៅសង្កាត់Lingang ទីក្រុងសៀងហៃបានចាប់ផ្តើមសាងសង់ជាផ្លូវការ ហើយនេះក៏ជារោងចក្រទំនើបស្តុកថាមពលដំបូងរបស់ក្រុមហ៊ុនTeslaនៅខាងក្រៅអាមេរិកផងដែរ ។

ទិន្នន័យថ្មីបំផុតបានបង្ហាញថា ចាប់ពីខែមករាដល់ខែវិច្ឆិកាឆ្នាំនេះ សហគ្រាសវិនិយោគបរទេសដែលបង្កើតឡើងថ្មីនៅប្រទេសចិន មានចំនួន៤៨០៧៨ បានកើនឡើង៣៦.២ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំទៅ ។ មជ្ឈដ្ឋានមតិខាងក្រៅសម្គាល់ឃើញថា ស្របតាមការបង្អង់កំណើនសេដ្ឋកិច្ចសកល និងការឡើងកម្តៅនៃការប្រកួតប្រជែងនយោបាយភូមិសាស្ត្រ ទីផ្សារចិនកាន់តែមានភាពទាក់ទាញ “ការវិនិយោគនៅប្រទេសចិន” ក៏បានក្លាយជានិន្នាការសំខាន់និងទូទៅរួចទៅហើយ។

មិនត្រឹមតែមានក្រុមហ៊ុនបរទេស កាន់តែច្រើនឡើងៗទៅបើករោងចក្រនិងវិនិយោគទុននៅប្រទេសចិនតែប៉ុណ្ណោះទេ ថែមទាំងរចនាសម្ព័ន្ធទាក់ទាញការវិនិយោគបរទេស របស់ប្រទេសចិនក៏កំពុងតែមានភាពប្រសើរឡើងជាបន្តបន្ទាប់ផងដែរ ។ ចាប់ពីខែមករាដល់ខែវិច្ឆិកាឆ្នាំនេះ ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ របស់ប្រទេសចិន បានទាក់ទាញការវិនិយោគចំនួន៣៨៦.៦៥ប៊ីលានយាន់ប្រាក់ចិន ស្មើនឹង៣៧.២ភាគរយនៃបរិមាណដើមទុនបរទេសដែលបានប្រើប្រាស់ជាក់ស្តែង ដែលមានកម្រិតខ្ពស់ជាងរយៈពេលដូចគ្នានៃឆ្នាំ២០២២។ ក្នុងចំណោមនោះ ការវិនិយោគលើវិស័យឧស្សាហកម្មផលិតបរិក្ខារ និងឧបករណ៍វេជ្ជសាស្ត្រ ឧស្សាហកម្មផលិតឧបករណ៍អេឡិចត្រូនិក និងទូរគមនាគមន៍បានកើនឡើងយ៉ាងខ្លាំង ហើយការប្រើប្រាស់ជាក់ស្តែង នៃការវិនិយោគបរទេសក្នុងវិស័យសិក្សាស្រាវជ្រាវនិងផលិត ព្រមនិងសេវាកម្មរចនាក៏បានកើនឡើងយ៉ាងលេចធ្លោផងដែរ។

បើពិនិត្យមើលពីប្រភព នៃការវិនិយោគបរទេសអាចឃើញថា ការវិនិយោគនៅប្រទេសចិនរបស់អង្គភាពសេដ្ឋកិច្ចអភិវឌ្ឍន៍មួយចំនួនមានល្បឿនកើនឡើងយ៉ាងឆាប់រហ័ស។ ក្នុងចំណោមនោះ ការវិនិយោគជាក់ស្តែងនៅប្រទេសចិន របស់អង់គ្លេស បារាំង ហូឡង់ ស្វីស និងអូស្ត្រាលីបានកើនឡើង៩៣.៩ភាគរយ ៩៣.២ភាគរយ ៣៤.១ភាគរយ ២៣.៣ភាគរយនិង១៤.៣ភាគរយដោយឡែកពីគ្នា ។

សម្រាប់វិនិយោគិនបរទេស ការវិនិយោគនៅប្រទេសចិនគឺមានន័យថា ឱកាសវិនិយោគ។ ក្រៅពីទីផ្សារទ្រង់ទ្រាយធំសម្បើម ហេដ្ឋារចនាសម្ព័ន្ធដ៏ល្អពេញលេញ ខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយស្ថេរភាព ការអភិវឌ្ឍប្រកបដោយភាពបើកទូលាយនិងច្នៃប្រឌិតថ្មី ការកែលម្អជាបន្តបន្ទាប់នៃបរិយាកាសធ្វើពាណិជ្ជកម្ម ព្រមនិងធនធានមនុស្សយ៉ាងគ្រប់គ្រាន់។ល។ ទាំងអស់នេះ បានផ្តល់ការធានាដល់ការផលិតនិងធ្វើពាណិជ្ជកម្មសម្រាប់សហគ្រាសបរទេស ព្រមទាំងបាននាំមកនូវផលប្រយោជន៍យ៉ាងច្រើនដល់ពួកគេ។
មានមនុស្សមួយចំនួនក៏បានកត់សម្គាល់ផងដែរថា ចាប់ពីខែមករាដល់ខែវិច្ឆិកាឆ្នាំនេះ បរិមាណទុនបរទេសដែលប្រទេសចិនបានប្រើប្រាស់ដោយជាក់ស្តែង មានចំនួន១០៤០.៣៣ប៊ីលានយាន់ប្រាក់ចិន ដែលបានធ្លាក់ចុះ១០ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២២ ។

តើអ្នកផងទាំងពួងយល់យ៉ាងម៉េចចំពោះការប្រែប្រួលនៃទិន្នន័យនេះ? តាមការពិត នេះមិនខុសប្លែកពីគ្នាពីកំណើននៃសហគ្រាសវិនិយោគបរទេសថ្មីនៅប្រទេសចិនក្នុងរយៈពេលដូចគ្នានៃឆ្នាំ២០២២នោះទេ។ បើមើលពីបរិយាកាសខាងក្រៅអាចឃើញថា ការប្រែប្រួលនៃទំហំវិនិយោគបរទេស សំខាន់ដោយមកពីរងឥទ្ធិពលពីការធ្លាក់ចុះជាទូទៅនៃការវិនិយោគឆ្លងដែនជាសកល ការកើនឡើងនៃហានិភ័យភូមិសាស្ត្រនយោបាយនិងផលប៉ះពាលនៃជំងឺរាតត្បាតកូវីដ១៩ នៅមិនទាន់រលាយសាបសូន្យជាដើម ។ តាម《របាយការណ៍វិនិយោគពិភពលោកឆ្នាំ២០២៣》ដែលចេញផ្សាយដោយសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្មនិងការអភិវឌ្ឍនាពេលថ្មីៗនេះបានបង្ហាញថា ដោយរងឥទ្ធិពលពីកត្តាជាច្រើន ការវិនិយោគផ្ទាល់បរទេសជាសកលនៅតែបន្តប្រឈមមុខនឹងសម្ពាធធ្លាក់ចុះនៅឆ្នាំនេះដដែល។ ប្រការនេះអាចឃើញថា ការប្រែប្រួលនៃទំហំវិនិយោគបរទេសគឺជាបញ្ហាមានលក្ខណៈសកល។

ពេលថ្មីៗនេះ អង្គការនិងស្ថាប័នអន្តរជាតិជាច្រើនដូចជា អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិនិងធនាគារអភិវឌ្ឍន៍អាស៊ីជាដើមសុទ្ធតែបានតម្លើងការរំពឹងទុកចំពោះកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន ។ លោកBarnett តំណាងទីមួយនៃអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំនៅប្រទេសចិនបានលើកឡើងថា “ប្រទេសចិននឹងរួមចំណែកប្រហែលមួយភាគបីនៃកំណើនសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ២០២៣”។

អ្នកវិភាគមួយចំនួនបានលើកឡើងថា ស្របពេលដែលប្រទេសចិនដាក់ចេញគោលនយោបាយពាក់ព័ន្ធជាបន្តបន្ទាប់ ទំហំនិងសមាមាត្រសកលនៃការវិនិយោគបរទេសដែលប្រទេសចិននឹងទាញយកនាពេលអនាគត នឹងកើនឡើងកាន់តែខ្លាំងទៀត។
ការដែលសហគ្រាសបរទេសកាន់តែច្រើនឡើងៗទៅវិនិយោគនិងចាក់ឫសក្នុងប្រទេសចិន មានន័យយ៉ាងដូចម្ត៉េច? នេះបានបញ្ជាក់ថា សេដ្ឋកិច្ចចិនកំពុងមានការងើបឡើងវិញនិងប្រសើរឡើងជាបន្តបន្ទាប់ ដែលបានបញ្ជាក់ទៀតថា ប្រទេសចិននៅតែជាទីកន្លែងដ៏មានប្រជាប្រិយភាពសម្រាប់ការវិនិយោគពិភពលោក ហើយក៏បញ្ជាក់ទៀតដែរថា”ប្រទេសចិន”បន្ទាប់មួយទៀត នៅតែជាប្រទេសចិនដដែល ៕
អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top