ព័ត៌មានអន្តរជាតិ

មន្ទីរបញ្ចកោណ ចោទអ៊ីរ៉ង់ថា ជាអ្នកនៅពីក្រោយ ការវាយប្រហារ នាវាដឹកប្រេង ក្បែរប្រទេសឥណ្ឌា

RT News

បរទេស៖យោងតាមការចេញ ផ្សាយរបស់ RT មន្ទីរបញ្ចកោណបានចោទ ប្រកាន់អ៊ីរ៉ង់ថា បានរៀបចំការវាយប្រហារ ដោយយន្តហោះគ្មានមនុស្ស បើកលើនាវាដឹកប្រេង ដែលបានកើតឡើង នៅមហាសមុទ្រឥណ្ឌា កាលពីថ្ងៃសៅរ៍ទោះបីជា ការ​វាយ​ប្រហារ​លើ​កប៉ាល់​នេះ ​មិន​បណ្តាល​ឲ្យ​មាន​អ្នក​រង​របួស ​និង​មិន​មាន​ការ​ខូច​ខាត​ធ្ងន់ធ្ងរ​ក្តី

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទៅកាន់កាសែតរ៉យទ័រ កាលពីថ្ងៃអាទិត្យ អ្នកនាំពាក្យ របស់ក្រសួង ការពារជាតិអាមេរិក បានអះអាងថា នាវាដឹកប្រេង ដែលមានទង់ជាតិលីបេរីយ៉ា និងគ្រប់គ្រងដោយជប៉ុន និងហូឡង់ ត្រូវបានវាយប្រហារ ដោយយន្តហោះគ្មានមនុស្ស បើកវាយប្រហារផ្លូវមួយ ដែលត្រូវបានបាញ់ចេញពីប្រទេសអ៊ីរ៉ង់។

ហេតុការណ៍នេះបានកើតឡើងនៅចម្ងាយ ប្រហែល ២០០ ម៉ាយល៍ ឬត្រូវជា៣៧០ គីឡូម៉ែត្រពីឆ្នេរសមុទ្រ នៃប្រទេសឥណ្ឌា ហើយមកទល់ពេលនេះនៅមិនទាន់មន្ត្រី​អ៊ីរ៉ង់ ចេញមក​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ ការ​ចោទ​ប្រកាន់​នេះ​ទេ។

គួរឲ្យដឹងដែរថា ឆ្មាំឆ្នេរសមុទ្រឥណ្ឌា បាននិយាយថា មិនមានការបាត់បង់ជីវិត ក្នុងចំណោមសមាជិក នាវិកទាំង ២១21 នាក់នោះទេ ដោយបន្ថែមថា ពួកគេបានគ្រប់គ្រងពន្លត់ភ្លើង នៅលើយន្តហោះ បន្ទាប់ពីអ្វីដែល វាពិពណ៌នាថាជា ការវាយប្រហារ ដោយយន្តហោះ គ្មានមនុស្សបើកនោះ រួចហើយផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top