បរទេស ៖ យោងតាមការសិក្សាថ្មីមួយ របស់វិទ្យាស្ថានសេដ្ឋកិច្ច នៃបណ្ឌិត្យសភាវិទ្យាសាស្ត្ររុស្ស៊ី RASនិងត្រូវបានយកមកចេញ ផ្សាយដោយកាសែត RT បានឱ្យដឹងថា សេដ្ឋកិច្ចរុស្ស៊ីកំពុងមានបញ្ហា កង្វះកម្លាំងពលកម្មជំនាញ ។
ចុះផ្សាយក្នុង RAS Herald នៅដើមសប្តាហ៍នេះ ការស្រាវជ្រាវ ដែលរៀបចំដោយ លោកNikolay Akhapkin បង្ហាញថា ត្រឹមដំណាច់ឆ្នាំ២០២៣ ប្រទេសរុស្ស៊ីនឹងមានកន្លែងទំនេរ សម្រាប់កម្មករប្រមាណ ៤,៨ លាននាក់ ចូលមកបំពេញការងារ។
លោក Akhapkin បានសង្កេតឃើញថា កង្វះខាតបានកើនឡើងយ៉ាងខ្លាំង ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ចាប់តាំងពីការចាប់ផ្តើម នៃទណ្ឌកម្ម របស់លោកខាងលិច ដែលបានដាក់លើជម្លោះអ៊ុយក្រែន ទោះបីជាការផ្គត់ផ្គង់កម្លាំងពលកម្ម ឬចំនួនមនុស្ស ដែលមានការងារធ្វើរួចហើយ នៅតែមានស្ថេរភាពក្តី។
គេសង្កេតឃើញថា តម្រូវការមិនពេញចិត្តរបស់កម្មករ បានក្លាយជាកត្តាដែលធ្វើឲ្យកំណើនសេដ្ឋកិច្ចយឺត ។ ទោះយ៉ាងណាក៏ដោយ លោកបានកត់សម្គាល់ថា ភាពធ្ងន់ធ្ងរនៃនិន្នាការនេះ មានភាពខុសប្លែកគ្នានៅក្នុងវិស័យផ្សេងៗ នៃសេដ្ឋកិច្ច៕
ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
