បរទេស៖ យោងតាមការចេញផ្សាយរបស់ RT យន្តហោះចម្បាំងអ៊ីស្រាអែល បានវាយប្រហាររដ្ឋធានីដាម៉ាស របស់ប្រទេសស៊ីរី កាលពីថ្ងៃចន្ទ ដោយបានសម្លាប់មេបញ្ជាការ ជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់។
កងឆ្មាំបដិវត្តន៍ឥស្លាមឥស្លាម ឬIRGC របស់អ៊ីរ៉ង់ បាននិយាយថា ឧត្តមសេនីយ Seyed Razi Mousavi ស្ថិតនៅក្នុងប្រទេសស៊ីរី ដើម្បីគាំទ្រដល់ រណសិរ្សតស៊ូ ប្រឆាំងនឹងអ៊ីស្រាអែល។
ព័ត៌មាននៃការវាយប្រហារនេះ ត្រូវបានរាយការណ៍ដំបូង ដោយទីភ្នាក់ងារព័ត៌មាន Tasnim របស់អ៊ីរ៉ង់ ហើយបានបញ្ជាក់ភ្លាមៗបន្ទាប់មកដោយ IRGC។ សេចក្តីថ្លែងការណ៍របស់ IRGC បាននិយាយថា ប៉ុន្មានម៉ោងមុន ក្នុងអំឡុងពេលនៃការវាយប្រហារ ដោយមីស៊ីលរបស់របប អ៊ីស្រាអែលដែលបានសម្លាប់កុមារ លើទីក្រុងដាម៉ាសរួមទាំងឧត្តមសេនីយទោ Seyed Razi Mousavi ដែលជាទីប្រឹក្សាយោធាជាន់ខ្ពស់របស់ IRGC ផងដែរ។
IRGC បានឲ្យដឹងដែរថា លោក Mousavi គឺជាអ្នកទទួលខុសត្រូវចំពោះការគាំទ្រ រណសិរ្សតស៊ូក្នុងប្រទេសស៊ីរីដោយសំដៅ ទៅលើក្រុមចម្រុះមួយក្រុមប្រឆាំងអ៊ីស្រាអែល ដែលគាំទ្រដោយអ៊ីរ៉ង់ ដែលរួមមានក្រុមហេសបូឡានៅលីបង់ និងកងជីវពល Shia ជាច្រើននៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីផងដែរ ៕
ប្រែសម្រួល៖ ស៊ុន លី