ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ចោទកាសែតអាមេរិក New York Timesថា កំពុងធ្វើការឱ្យវិមានក្រឹមឡាំង

RT News

បរទេស៖ ទីភ្នាក់ងារព័ត៌មានសង្គ្រាម​ របស់ទីក្រុងគៀវ បាននិយាយកាលពីថ្ងៃចន្ទថា អ្នកកាសែតដែលរាយការណ៍​អំពីជម្លោះរុស្ស៊ី-អ៊ុយក្រែនសម្រាប់កាសែត New York Times ត្រូវបានជ្រើសរើសដោយសេវាសម្ងាត់រុស្ស៊ី។ មជ្ឈមណ្ឌលគ្រប់គ្រង ដោយរដ្ឋសម្រាប់ការប្រឆាំងព័ត៌មានមិនពិត (CCD) បានធ្វើសេចក្តីថ្លែងការណ៍ របស់ខ្លួនខណៈកំពុងរិះគន់ កាសែត Times ចំពោះអត្ថបទថ្មីៗ របស់កាសែតនេះ អំពីការរំពឹងទុក នៃការចរចាសន្តិភាព រវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា មជ្ឈមណ្ឌលគ្រប់គ្រង ដោយរដ្ឋសម្រាប់ការប្រឆាំងព័ត៌មានមិនពិត បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយមិនបានបញ្ជាក់លម្អិតថា “ដើម្បីសរសេរអត្ថបទនេះ សហព័ន្ធរុស្ស៊ីបានប្រើប្រាស់អ្នកកាសែត អាមេរិកដែលត្រូវបានជ្រើសរើស ក្នុងអំឡុងពេលធ្វើការនៅក្នុងប្រទេសរុស្ស៊ី” ។

រឿងរ៉ាវដែលបានចេញផ្សាយ ដោយកាសែត Times កាលពីថ្ងៃសៅរ៍រាយបញ្ជីប្រធាន ការិយាល័យនៅទីក្រុងមូស្គូ របស់ខ្លួនលោក Anton Troianovski រួមជាមួយបុគ្គលិកជាអ្នកនិពន្ធ Adam Entous និង Julian E. Barnes នៅក្នុងអត្ថបទបន្ទាប់។

អត្ថបទនេះបានលើកឡើងពី “អតីតមន្ត្រីជាន់ខ្ពស់រុស្ស៊ីពីរនាក់ ដែលជិតស្និទ្ធនឹងវិមានក្រឹមឡាំង” ក៏ដូចជាមន្ត្រីអាមេរិក និងអន្តរជាតិផងដែរ ដោយអះអាងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន “បានកំពុងផ្តល់សញ្ញាតាមរយៈអន្តរការី ចាប់តាំងពីយ៉ាងហោចណាស់ខែកញ្ញា ថាលោកបើកចំហចំពោះបទឈប់បាញ់ដែលបង្កកក្នុងការ​ប្រយុទ្ធ​គ្នា​នៅ​តាម​ខ្សែបន្ទាត់​បច្ចុប្បន្ន»។ របាយការណ៍បានអះអាងបន្ថែមថា វិមានក្រឹមឡាំងកំពុងប្រើប្រាស់ “ការគាំទ្រផ្នែកការទូត” ដើម្បីបង្ហាញថាមេដឹកនាំរុស្ស៊ី “ត្រៀមខ្លួនជាស្រេចដើម្បីធ្វើកិច្ចព្រមព្រៀង” ។

មជ្ឈមណ្ឌលគ្រប់គ្រង ដោយរដ្ឋសម្រាប់ការប្រឆាំងព័ត៌មានមិនពិត បានរិះគន់កាសែត Times សម្រាប់ការចាប់មុំរឿង រ៉ាវរបស់ពួកគេ ដោយបង្ហាញថា ទីក្រុងមូស្គូអាចនឹងបញ្ជូន “សញ្ញា” ក្នុងគោលបំណង “ទប់ស្កាត់ជំនួយយោធាបន្ថែមទៀត សម្រាប់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនពីលោកខាងលិច” ។ វាក៏បាននិយាយថា រឿងនេះទំនងជាមានគោលបំណង “បង្កើនការវាយតម្លៃ” របស់អតីតប្រធានាធិបតី អាមេរិក Donald Trump ដែលកំពុងឈរឈ្មោះ សម្រាប់ការ បោះឆ្នោតឡើងវិញ ប្រឆាំងនឹងលោក Joe Biden ។ លោក Trump បាននិយាយនៅលើផ្លូវ នៃយុទ្ធនាការថា លោកនឹងបញ្ចប់ជម្លោះយ៉ាងងាយស្រួល ប្រសិនបើលោកត្រឡប់ ទៅកាន់សេតវិមានវិញ៕
ប្រែសម្រួលៈ ណៃ តុលា

To Top