ព័ត៌មានអន្តរជាតិ

មេបញ្ជាការអ៊ីស្រាអែល ព្រមានថា សង្គ្រាមនៅហ្គាហ្សា នឹងបន្តរយៈពេលច្រើនខែទៀត

រូបភាពពី៖​ AFP

បរទេស៖ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC បានឲ្យដឹងថាប្រទេសអ៊ីស្រាអែល តាមរយៈមេបញ្ជាការនៃកងកម្លាំងយោធា IDF បានចេញមកព្រមានថាសង្គ្រាមជាមួយនឹងក្រុមហាម៉ាស នៅតំបន់ហ្គាហ្សា នឹងអាចអូសបន្លាយ ក្នុងរយៈពេលជាច្រើនខែបន្ថែមទៀត។

មេបញ្ជាការជាន់ខ្ពស់ម្នាក់របស់កងទ័ពអ៊ីស្រាអែលលោកHerzi Halevi បានថ្លែងប្រាប់ក្រុមអ្នកកាសែតថាមកទល់ពេលនេះនៅមិនទាន់មានដំណោះស្រាយណាមួយនៅឡើយហើយបានលើកឡើងនូវគោលការណ៍របស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ដែរថាយុទ្ធនាការនេះនឹងមិនអាចបញ្ចប់ឡើយបើមិនទាន់សម្រេច។

គួរឲ្យដឹងដែរថា គិតត្រឹមថ្ងៃអង្គារម្សិលមិញនេះអ៊ីស្រាអែល បានបើកការវាយប្រហារលើទីតាំងដល់ទៅ១០០កន្លែង នៅក្នុងតំបន់ហ្គាហ្សាដែលធ្វើឲ្យចំនួនជនប៉ាឡេស្ទីន បាត់បង់ជីវិតកើនឡើងទៅដល់២០៩១៥នាក់ ហើយក្នុងរយៈពេលប្រតិបត្តិការយោធារយៈពេល១១សប្តាហ៍កន្លងមកនេះ៕​​ ប្រែសម្រួល៖ស៊ុនលី

To Top