ព័ត៌មានអន្តរជាតិ

លោក Putin​ ​ប្រកាសអញ្ជើញ លោក Modi ក្នុងនាមជាមិត្តភ័ក្ត្រ បំពេញទស្សនកិច្ចនៅមូស្គូ

RT

បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅល្ងាចថ្ងៃពុធ បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រី ការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar ដែលកំពុងបំពេញទស្សនកិច្ចផ្លូវការ រយៈពេលបួនថ្ងៃនៅប្រទេសរុស្ស៊ី។

ក្នុងជំនួបនៅវិមានក្រឹមឡាំង លោក Putin បានអញ្ជើញនាយករដ្ឋមន្ត្រី ឥណ្ឌាលោក Narendra Modi មកបំពេញទស្សនកិច្ចនៅរុស្ស៊ី ដើម្បីពិភាក្សាលម្អិត លើបញ្ហាទ្វេភាគី ក៏ដូចជាការអភិវឌ្ឍន៍ភូមិសាស្ត្រ នយោបាយ រួមទាំងជម្លោះអ៊ុយក្រែនផងដែរ។

នេះ​បើ​តាម​ការប្រកាស​របស់​វិមាន​ក្រឹមឡាំង ៖យើងនឹងរីករាយដែលបានឃើញមិត្ត របស់យើងនាយករដ្ឋមន្ត្រី Modi នៅប្រទេសរុស្ស៊ី។ យើង​នឹង​អាច​ពិភាក្សា​អំពី​បញ្ហា​បច្ចុប្បន្ន​ទាំងអស់ និង​និយាយ​អំពី​លទ្ធភាព​ សម្រាប់​ការ​អភិវឌ្ឍ​ទំនាក់ទំនង​រុស្ស៊ី​-​ឥណ្ឌា។ យើង​មាន​ការងារ​ជា​ច្រើន​នៅ​ខាង​មុខជាមួយគ្នា។

នៅព្រឹកថ្ងៃដដែល លោក Jaishankar បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ នៅទីក្រុងមូស្គូថា លោកមានទំនុកចិត្តយ៉ាងខ្លាំង ចំពោះទំនៀមទម្លាប់ នៃកិច្ចប្រជុំកំពូលទ្វេភាគីប្រចាំឆ្នាំ រវាងមេដឹកនាំនៃប្រទេសទាំងពីរ ដែលជឿជាក់ថានឹងអាចបន្តធ្វើឡើងវិញនៅចាប់ពីឆ្នាំក្រោយនេះតទៅ៕

ប្រែសម្រួល៖ស៊ុនលី

To Top