ព័ត៌មានអន្តរជាតិ

អនុស្សរណៈជាមួយអឺរ៉ុប និងណាតូ ស្ថិតក្នុងចំណោមអាទិភាព របស់សភាអ៊ុយក្រែន សម្រាប់ឆ្នាំ២០២៤

Xinhua

គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍ដោយដកស្រង់ សម្តីប្រធានសភា អ៊ុយក្រែនលោក Ruslan Stefanchuk ថា ទំនាក់ទំនងរបស់អ៊ុយក្រែន ជាមួយសហភាពអឺរ៉ុប និងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) នឹងស្ថិតក្នុងចំណោមអាទិភាពកំពូល សម្រាប់សភាអ៊ុយក្រែន នៅឆ្នាំក្រោយ។

លោក Stefanchuk បានលើកឡើងថា មុនខែមីនា សភាគ្រោងនឹងធ្វើការចេញ នូវក្របខ័ណ្ឌនីតិប្បញ្ញត្តិ ដើម្បីតម្រឹមច្បាប់របស់ប្រទេសអ៊ុយក្រែន ជាមួយនឹងសហភាពអឺរ៉ុប នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

លោកបានកត់សម្គាល់ថា ក្របខ័ណ្ឌនីតិប្បញ្ញត្តិ រួមមាន ៣៥ ផ្នែក ដែលនឹងក្លាយជាគោលការណ៍ណែនាំ សម្រាប់ការងាររបស់សភា នាពេលអនាគតឆ្ពោះទៅរកសមាហរណកម្ម សហភាពអឺរ៉ុប។

ផ្ទាំងពាណិជ្ជកម្ម

លោក Stefanchuk បានបន្ថែមទៀតថា ក្រៅពីនេះ សភានឹងផ្តោតលើការអនុម័តច្បាប់ ដែលមានគោលបំណងនាំកងទ័ពអ៊ុយក្រែន ឱ្យខិតទៅជិតស្តង់ដារអង្គការណាតូ។

លោកបន្ថែមថា កិច្ចការសំខាន់មួយទៀត សម្រាប់ឆ្នាំ២០២៤ គឺការងារលើច្បាប់ទាក់ទងនឹងដំណើរការចល័ត និងការបង្វិលបុគ្គលិកយោធា​ ដែលចូលរួមក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top