ព័ត៌មានអន្តរជាតិ

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ថ្កោលទោសការវាយប្រហារតាមអាកាសដ៏ធំបំផុត មិនធ្លាប់មានរបស់រុស្ស៊ី លើប្រទេសអ៊ុយក្រែន

រូបភាពពី៖​ VOA News

បរទេស៖ ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិបានជួបប្រជុំគ្នាកាលពីថ្ងៃសុក្រដើម្បីនិយាយអំពី “ការវាយប្រហារតាមអាកាសដ៏ធំបំផុត” របស់រុស្ស៊ីនៅទូទាំងប្រទេសអ៊ុយក្រែនចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមនៅក្នុងខែកុម្ភៈឆ្នាំ ២០២២ ដោយបានបាញ់មីស៊ីលចំនួន ១២២ គ្រាប់ និងយន្តហោះគ្មានមនុស្សបើករាប់សិបគ្រឿង , នេះបើយោងតាមមន្ត្រីអ៊ុយក្រែន។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បាននិយាយមុននេះ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា អ៊ុយក្រែន និងរដ្ឋសមាជិកចំនួនបីបួនផ្សេងទៀត បានស្នើសុំកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ បន្ទាប់ពីការវាយប្រហារ ដែលបណ្តាលឱ្យមានជនស៊ីវិលស្លាប់ និងបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។

ការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី បានសម្លាប់ជនស៊ីវិល ៣១ នាក់ និងរបួសជាង ១៦០ នាក់ ។ អាជ្ញាធរជឿថា អ្នកផ្សេងទៀតត្រូវបានកប់នៅក្រោមគំនរបាក់បែក ហើយនិយាយថាចំនួនអ្នកស្លាប់ទំនងជានឹងកើនឡើង។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានបង្ហោះនៅលើទំព័រ X ថា “សព្វ​ថ្ងៃ​នេះ រុស្ស៊ី​បាន​ប្រើ​សព្វាវុធ​ស្ទើរ​គ្រប់​ប្រភេទ​ក្នុង​ឃ្លាំង​អាវុធ​របស់​ខ្លួន រួមមាន មីស៊ីល ‘Kindzhals’ S-300, មីស៊ីលនាំផ្លូវ និង​យន្តហោះ​គ្មាន​មនុស្ស​បើក… ដោយ​ភាគច្រើន​នៃ​សព្វាវុធទាំងនេះត្រូវ​បាន​គេ​បាញ់​ទម្លាក់» ។

លោក​បាន​និយាយ​បន្តថា មន្ទីរពេទ្យ​សម្ភព​មួយ​ស្ថិត​ក្នុង​ ចំណោម​គោលដៅ​ដែល​រង​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី៕ ប្រែសម្រួលៈ ណៃ តុលា

To Top