តេអេរ៉ង់ ៖ ទីភ្នាក់ងារសារព័ត៌មាន Mizan នៃតុលាការអ៊ីរ៉ង់ បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃសុក្រ បានប្រហារជីវិតសមាជិកសំខាន់ៗ ៤នាក់នៃ “ក្រុមបំផ្លិចបំផ្លាញ ដែលជាប់ទាក់ទងនឹង អ៊ីស្រាអែល” ដែលត្រូវបានកាត់ទោស ពីបទបានប្រព្រឹត្ត “សកម្មភាពដ៏ទូលំទូលាយ ប្រឆាំងនឹងសន្តិសុខ របស់ប្រទេសនេះ” ។
របាយការណ៍បានឲ្យដឹងថា ទណ្ឌិតដែលត្រូវបានគេកំណត់អត្តសញ្ញាណថាជាបុរស ៣នាក់គឺមេខ្លោង Vafa Hanareh, Aram Omri និង Rahman Parhazou – និងស្ត្រីម្នាក់ឈ្មោះ Nasim Namazi ត្រូវបានគេប្រហារជីវិតនៅក្នុងខេត្ត West Azerbaijan ភាគពាយ័ព្យប្រទេសអ៊ីរ៉ង់ បន្ទាប់ពីទទួលបាននីតិវិធីច្បាប់ ។
យោងតាមលោក Mizan ទណ្ឌិតទាំងនេះ មានទំនាក់ទំនងផ្ទាល់ជាមួយ សេវាស៊ើបការណ៍សម្ងាត់ Mossad របស់អ៊ីស្រាអែល តាមរយៈការហៅជាវីដេអូ” ហើយបានប្រព្រឹត្តិអំពើបំផ្លិចបំផ្លាញ នៅក្នុងខេត្ត West Azarbaijan ទីក្រុងតេអេរ៉ង់ និង Hormozgan ។
របាយការណ៍បានឲ្យដឹងទៀតថា បុគ្គលទាំងនោះបានទទួល ប្រាក់ពីអ៊ីស្រាអែល ជាថ្នូរនឹងបេសកកម្មដែលពួកគេបានធ្វើ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ។
ប្រភពបានបន្ថែមថា ពួកគេគឺជាផ្នែកនៃក្រុមដែលមានសមាជិក 10 នាក់ដែលមានទំនាក់ទំនង ជាមួយអ៊ីស្រាអែល ដែលគោលបំណងសំខាន់គឺ “កំណត់អត្តសញ្ញាណភ្នាក់ងារ ស៊ើបការណ៍សម្ងាត់របស់អ៊ីរ៉ង់ ដែលកំពុងធ្វើឱ្យខូចផែនការ របស់អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់”៕
ប្រែសម្រួល ឈូក បូរ៉ា