ព័ត៌មានអន្តរជាតិ

គណបក្ស Move Forward របស់ថៃ ច្រានចោលការចោទប្រកាន់ របស់ក្រុមបក្ស នយោបាយ នៅកម្ពុជា ពីការជ្រៀតជ្រែកនយោបាយ

The nation

បរទេស ៖ គណបក្សប្រឆាំងរបស់ថៃ គឺគណបក្ស ចលនាឆ្ពោះ ទៅមុខ ឬ Move Forward បានច្រានចោលការចោទប្រកាន់ របស់ក្រុមនយោបាយកម្ពុជា ដែលថា ខ្លួនកំពុងគាំទ្រ «ការឃោសនា»និងសកម្មភាពប្រឆាំងរដ្ឋាភិបាល ប្រឆាំង រាជធានីភ្នំពេញចេញពីទឹកដីថៃ។

យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា គណបក្ស ចលនាឆ្ពោះទៅមុខ ឬ Move Forward ដែលជាបក្សសេរីនិយមថៃ ដែលបានទទួលអាសនៈ សមាជិកសភាច្រើនជាងគេ ក្នុងការបោះឆ្នោតសកលថ្មីៗ បំផុត កាលពីខែឧសភា បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ការអះអាងរបស់គណបក្សខ្មែរ រួបរួមជាតិ (KUGNP) គឺមិនពិតនោះទេ ។

សេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា “គណបក្សចលនាឆ្ពោះទៅមុខ មិនដែលរៀបចំ ឬគាំទ្រសកម្មភាពណាមួយ ដែលពាក់ព័ន្ធនឹងក្រុមនយោបាយ នៅក្នុងប្រទេសកម្ពុជានោះទេ”។

គណបក្ស Move Forward បាននិយាយថា ខ្លួនមានអន្តរកម្មជាមួយគណបក្ស នយោបាយ និងក្រុមមកពីជុំវិញពិភពលោក ចែករំលែកទស្សនៈ និងបទពិសោធន៍អំពីលទ្ធិប្រជាធិបតេយ្យ និងបញ្ហានយោបាយ ។ យ៉ាងណាក៏ដោយ គណបក្សនេះមិន ដែលមានទំនាក់ទំនងទ្វេភាគី ឬកិច្ចព្រមព្រៀងជាមួយក្រុម នយោបាយបរទេសណាមួយឡើយ ។

យោងតាមសេចក្តីថ្លែងការណ៍ របស់ Move Forward គឺកិច្ចសហប្រតិបត្តិការរបស់គណបក្សជាមួយក្រុមនយោបាយបរទេស មានទម្រង់ជាសម្ព័ន្ធភាព ពហុភាគី ដូចជាបណ្តាញសម្រាប់សង្គមប្រជាធិបតេយ្យនៅអាស៊ីប៉ាស៊ីហ្វិក (SocDem Asia Pacific) ជាដើម។ បណ្តាញនោះស្ថិតនៅក្រោមសម្ព័ន្ធ Progressive Alliance ដែលជាបណ្តាញអន្តរជាតិ នៃគណបក្សនយោបាយ និងអង្គការសង្គមប្រជាធិបតេយ្យរីកចម្រើនជាង ១៤០។

កាលពីថ្ងៃពុធ គណបក្ស ខ្មែររួបរួមជាតិ ដែលជាក្រុម នៃគណបក្សនយោបាយកម្ពុជា ចំនួន ៧ និងអង្គការសង្គមស៊ីវិលចំនួន ៦ បានជំរុញឲ្យលោកនាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន តាមដានសកម្មភាព របស់ចលនាឆ្ពោះទៅមុខ៕
ប្រែសម្រួលៈ ណៃ តុលា

To Top