ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ក្នុងរយៈពេល ៦០ ឆ្នាំកន្លងមកនេះ ប្រទេសចិន បានរួមចំណែកដ៏សំខាន់ ក្នុងការកសាងសហគមន៍រួម សុខភាព របស់មនុស្សជាតិ

នាពេលថ្មីៗកន្លងទៅនេះ មហាសន្និបាតរំលឹកខួបទី៦០ នៃការចាត់បញ្ជូនក្រុមជំនាញ វេជ្ជសាស្រ្តទៅកាន់បរទេស របស់ប្រទេសចិន និងជាពិធីចែកប័ណ្ណសរសើរ បានធ្វើឡើង នៅទីក្រុងប៉េកាំង ។ ថ្នាក់ដឹកនាំជាន់ខ្ពស់ របស់ចិន បានទទួលស្គាល់យ៉ាងពេញលេញ នូវសមិទ្ធផល នៃការងារផ្នែកវេជ្ជសាស្ត្រ ទៅកាន់បរទេស ហើយបានលើកទឹកចិត្ត ពួកគេឱ្យ” រួមចំណែកកាន់តែច្រើន ក្នុងការជំរុញការកសាង សហគមន៍រួមសុខភាព របស់មនុស្សជាតិ” ។

កាលពីឆ្នាំ ២០១១ ប្រទេសតង់ហ្សានី បានកើតមានហេតុការណ៍លិចនាវាមួយលើក ដែលធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ការងារជួយសង្រ្គោះ រយៈពេលបីថ្ងៃ របស់ក្រុមជំនាញវេជ្ជសាស្ត្រចិន បានធ្វើឱ្យអ្នករងរបួសជាង ៤០០ នាក់ បានជាសះស្បើយជាបន្តបន្ទាប់ ។ កាលពីឆ្នាំ ២០១៤ ខណៈពេល ទ្វីបអាហ្វ្រិក រងការវាយប្រហារ ពីជំងឺអេបូឡា (Ebola) ប្រទេសជាច្រើន បាននាំគ្នាជម្លៀសខ្លួន ចេញពីតំបន់កើតមានជំងឺអេបូឡា ប៉ុន្តែ ប្រទេសចិន បានចាត់បញ្ជូនក្រុមជំនាញ វេជ្ជសាស្ត្រទៅកាន់អាហ្វ្រិកជាបន្ទាន់ ក៏ដូចជាបានបញ្ជូនសម្ភារៈ ដែលអាហ្វ្រិកត្រូវការ ជាបន្ទាន់យ៉ាង ទាន់ហេតុការណ៏ ហើយបានរួមជាមួយប្រទេសអាហ្វ្រិក ដើម្បីធ្វើការប្រយុទ្ធប្រឆាំងជំងឺ អេបូឡា រហូតដល់ទទួលបានជោគជ័យ ។ បន្ទាប់ពីផ្ទុះជំងឺកូវីដ១៩ ខណៈរងសម្ពាធ ពីការបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ ១៩ របស់ខ្លួន ប្រទេសចិន បានចាត់បញ្ជូនក្រុមអ្នកជំនាញ វេជ្ជសាស្ត្រចិនចំនួន ៣៨ ក្រុមទៅកាន់ប្រទេស ចំនួន ៣៤យ៉ាងឆាប់រហ័ស ដើម្បីធ្វើសកម្មភាពមនុស្សធម៌ ជាបន្ទាន់ដែលមានទ្រង់ទ្រាយ ធំបំផុត ។

សូមបញ្ជាក់ថា ពីការផ្តល់ជំនួយ ដល់អាហ្វ្រិកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺអេបូឡា (Ebola) ដល់ការជួយប្រទេសជាច្រើន ក្នុងការបង្ការនិងគ្រប់គ្រង ជំងឺគ្រុនលឿង និងជំងឺប៉ែស(Plague) រហូតដល់ការគាំទ្រ ដល់ការសាងសង់មជ្ឈមណ្ឌលគ្រប់គ្រង ជំងឺឆ្លងទ្វីបអាហ្រ្វិកនិងធ្វើកិច្ចសហប្រតិបត្តិការ អន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ ១៩ ក្នុងរយៈពេល ៦០ ឆ្នាំកន្លងមកនេះ ក្រុមជំនាញវេជ្ជសាស្រ្តចិន ជួយដល់បរទេសបានផ្ដល់ សុខុមាលភាព ដល់ប្រជាជនក្នុងតំបន់ ដោយសន្តានចិត្ត ដ៏សប្បុសធម៌ និងជំនាញរបស់ពួកគេ ដែលទទួលបានការកោតសរសើរយ៉ាងខ្លាំង ពីសំណាក់រដ្ឋាភិបាល និងប្រជាជន នៃប្រទេសដែលទទួលបានជំនួយ ។

បើមើលពីពេលវេលា អាចឃើញថា ប្រទេសចិន គឺជាប្រទេសតែមួយគត់ លើពិភពលោក ដែលបានចាត់បញ្ជូនក្រុមជំនាញ វេជ្ជសាស្រ្តទៅកាន់ប្រទេស កំពុងអភិវឌ្ឍន៍ ក្នុងរយៈពេលជាយូរ និងប្រកបដោយនិរន្តរភាព ។ បើមើលពីទិន្នន័យអាចឃើញថា ប្រទេសចិនបានចាត់បញ្ជូន សមាជិកនៃក្រុម ជំនាញវេជ្ជសាស្ត្រ ចំនួន ៣ ម៉ឺននាក់ទៅកាន់ប្រទេស និងតំបន់ចំនួន ៧៦ ជួយសាងសង់សំណង់ សុខាភិបាលជាង ១៣០ កន្លែង ហើយបានព្យាបាល អ្នកជំងឺជិត ៣០០ លាននាក់ ។ បើមើលពីការរួម ចំណែកអាចឃើញថា ជាពិសេសគឺក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ប្រទេសចិន បានលើកឡើង នូវទស្សនៈ ស្តីពីការកសាងសហគមន៍រួមសុខភាពនៃមនុស្សជាតិ ដើម្បីជួយប្រទេស ដែលទទួលបានជំនួយ ក្នុងការបង្កើត ជាប្រព័ន្ធព្យាបាលជំងឺ លើកកម្ពស់ សមត្ថភាពខាង សេវាព្យាបាលជំងឺ ក៏ដូចជាជួយប្រទេស ដែលទទួលបានជំនួយ ឱ្យសម្រេចបាននូវការ អភិវឌ្ឍបែបលោតផ្លោះ ។

បច្ចុប្បន្ននេះ ប្រទេសចិនកំពុងជំរុញ ការធ្វើទំនើបកម្ម តាមបែបផែនចិនយ៉ាងពេញទំហឹង ។ ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ដ៏ធំបំផុតលើពិភពលោក ស្របពេលដែលបានផ្តោតសំខាន់ ទៅលើការ អភិវឌ្ឍ របស់ខ្លួន ជានិច្ចកាល ប្រទេសចិនតែងតែប្រកាន់ខ្ជាប់នូវ ការជួយប្រទេសកំពុង អភិវឌ្ឍន៍ផ្សេងទៀត ឱ្យសម្រេចបាននូវការធ្វើទំនើបកម្ម តាមរយៈការអភិវឌ្ឍរបស់ខ្លួន ។ ដោយឡែក ជំនួយផ្នែកវេជ្ជសាស្រ្តដែលចិន ផ្តល់ដល់បរទេសគឺជាវិស័យដ៏សំខាន់មួយ ។

ឆ្លងកាត់គីរីជលសារ មហាសាគរ ៦០ឆ្នាំ មិនមែនជាទីបញ្ចប់ទេ តែគឺជាទីចាប់ផ្តើមថ្មី ។ ពីរឿងវ៉ាវអំពីជំនួយផ្នែកវេជ្ជសាស្រ្តចិន ជួយដល់បរទេស ពិភពលោកអាចយល់ច្បាស់ថា ប្រជាជនចិន គឺស្រឡាញ់សន្តិភាព និងឱ្យតម្លៃនិងថែរក្សាអាយុជីវិត អាចយល់ច្បាស់ ពីទំនួលខុសត្រូវ នៃប្រទេសធំ ក្នុងវិស័យការទូតរបស់ចិន ហើយក៏អាចយល់ច្បាស់ពីពាក្យសន្យា យ៉ាងម៉ឺងម៉ាត់និងឧឡារិក របស់ប្រទេសចិនចំពោះពិភពលោកផងដែរ ពោលគឺ “ឱ្យតែជារឿងដែលអាចផ្តល់ផលប្រយោជន៍ ដល់មនុស្សជាតិទាំងមូល ប្រទេសចិនក៏គួរចាត់ទុកជា កាតព្វកិច្ចរបស់ខ្លួនដែលមិនអាចគេចវេះបាន ព្រមទាំងនឹងធ្វើឱ្យបានល្អ ៕

To Top