សេអ៊ូល៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០៣ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ កាលពីថ្ងៃអាទិត្យថា ប្រទេសកូរ៉េខាងជើង គ្រោងនឹងបាញ់ បង្ហោះផ្កាយរណប ចារកម្មចំនួន៣បន្ថែមទៀត នៅឆ្នាំ២០២៤ដែលនេះជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនកម្លាំងយោធារបស់ខ្លួន ។
គេបានដឹងថា ក្រុងព្យុងយ៉ាង បានទទួលជោគជ័យ ក្នុងការ បាញ់បង្ហោះផ្កាយរណប ចារកម្មចូល ទៅក្នុងគន្លងតារាវិថី កាលពីខែមុន ហើយគិតចាប់ តាំងពីពេលនោះមក ប្រទេសនេះបានអះអាង ថា ខ្លួនកំពុងផ្តល់រូបភាព នៃទីតាំងយោធាសំខាន់ៗ របស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ទៀតផង ។
នៅក្នុងឆ្នាំនេះ កូរ៉េខាងជើង ក៏បានធ្វើការសាកល្បង អាវុធដែលបំបែកឯតទគ្គកម្ម រួមទាំងការបាញ់បង្ហោះនៅក្នុងខែនេះ ដែលជាប្រភេទមីស៊ីល ផ្លោងអន្តរទ្វីប ហៅកាត់ (ICBM) ដ៏មានឥទ្ធិពលបំផុតរបស់ខ្លួន ដោយដាក់បន្ទុកលើ ការគំរាមកំហែង កាន់តែខ្លាំងឡើងពីសហរដ្ឋអាមេរិក ។
ទីភ្នាក់ងារសារព័ត៌មាន មជ្ឈិមកូរ៉េ ហៅកាត់ថា (KCNA) បានផ្សាយថា “ភារកិច្ចនៃការបាញ់បង្ហោះ ផ្កាយរណបស៊ើបការណ៍បន្ថែម ចំនួន៣ នៅក្នុងឆ្នាំ២០២៤ ត្រូវបានប្រកាសឲ្យដឹង” ដែលនេះជាការសម្រេចចិត្ត ផ្អែកលើគោលនយោបាយដ៏សំខាន់មួយ សម្រាប់ឆ្នាំក្រោយនៅ ឯកិច្ចប្រជុំភាគីចុងឆ្នាំនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា