ម៉ូស្គូ/គៀវ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០៣ថា យោងតាមសម្តីលោក Vyacheslav Gladkov អភិបាលនៃតំបន់ Belgorod បានថ្លែងឲ្យដឹងកាលពីថ្ងៃអាទិត្យថា ការបាញ់ផ្លោងរបស់អ៊ុយក្រែន ទៅលើទីក្រុងព្រំដែនរបស់រុស្ស៊ី Belgorod បានបណ្តាលឲ្យមនុស្សចំនួន២១នាក់ស្លាប់ ក្នុងនោះមានកុមារ៣នាក់ និងខូចខាតអគារផ្ទះល្វែងចំនួន៣០ខ្នង ។
លោក Gladkov បានសរសេរ នៅលើប្រព័ន្ធផ្សព្វផ្សាយ សង្គមយ៉ាងដូច្នេះថា “ចំនួនអ្នកស្លាប់បានកើនឡើង ដល់២១នាក់ក្នុងនោះ៣នាក់ជាកុមារ ហើយមនុស្សចំនួន១១០នាក់ បានរងរបួសជាមួយនឹងកម្រិតនៃភាពធ្ងន់ធ្ងរខុសៗ គ្នាក្នុងនោះដែរមានកុមារ ចំនួន១៧នាក់ ។ គិតមកទល់នឹងពេលនេះការខូចខាតផ្សេងៗ ត្រូវបានកំណត់អត្តសញ្ញាណ នៅក្នុងអគារផ្ទះល្វែងចំនួន ៣០ ផ្ទះល្វែងចំនួន៣៤៤ខ្នង និងផ្ទះឯកជនចំនួន៣ខ្នង ។
យោងតាមរបាយការណ៍ ចេញពីក្រសួងការពារជាតិរុស្ស៊ីនៅក្រុង Belgorod និងតំបន់ត្រូវបានបាញ់ផ្លោង ដោយកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន កាលពីថ្ងៃសុក្រ និងថ្ងៃសៅរ៍បានឲ្យដឹងថា គ្រាប់ចុងក្រោយត្រូវបានអនុវត្តដោយ គ្រាប់រ៉ុក្កែត២ជាមួយនឹងគ្រាប់បែកចង្កោម និងពីប្រព័ន្ធរ៉ុក្កែតបាញ់ បង្ហោះជាច្រើនទៅកាន់កណ្តាលទីក្រុងនេះ ។
ក្រសួងការពារជាតិបានឲ្យដឹងថា ប្រព័ន្ធការពារដែន អាកាសបានស្ទាក់ចាប់គ្រាប់រ៉ុក្កែត និងគ្រាប់ផ្លោងភាគច្រើន កាលពីថ្ងៃសៅរ៍ និងបានបំផ្លាញគ្រាប់រ៉ុក្កែតចំនួន ១៣គ្រាប់ នៅលើទឹកដីនៃតំបន់ Belgorod កាលពីយប់ថ្ងៃសុក្រ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា