បរទេស៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា បុរសជនជាតិអ៊ុយក្រែនដែលអាចមានសិទ្ធចាកចេញពីប្រទេសនេះ បានប៉ុន្តែបែរជាមានការពិបាក ក្នុងការធ្វើដូច្នេះទៅវិញ ដោយសារការបិទផ្លូវដែល បង្កើតឡើងដោយឆ្មាំព្រំដែន។
យោងតាមការដកស្រង់ព័ត៌មានដោយ RT បានឲ្យដឹងថារបាយការណ៍មួយចំនួនបានណែនាំថា សកម្មភាពរបស់ភ្នាក់ងារគឺផ្អែកលើឯកសារផ្ទៃក្នុងសម្ងាត់ដែលអំពាវនាវឱ្យមានការរឹតបន្តឹងព្រំដែនរបស់ប្រទេស។
គេហទំព័រ Strana.ua របស់អ៊ុយក្រែនបានរាយការណ៍កាលពីថ្ងៃសៅរ៍ដោយលើកឡើងពីមនុស្សដែលប៉ុនប៉ងឆ្លងចូលទៅក្នុងប្រទេសប៉ូឡូញថា មន្ត្រីកំពុងទាមទារឱ្យបុរសទាំងអស់ រួមទាំងអ្នកដែលដឹកជញ្ជូនជំនួយមនុស្សធម៌ អ្នកដែលមានបញ្ហារាងកាយ ឬមានកូនច្រើន ដើម្បីបង្ហាញវិញ្ញាបនបត្រដែលចេញដោយការិយាស័យជ្រើសរើសបុគ្គលិកអ៊ុយក្រែន។
គេហទំព័រដដែលបានកត់សម្គាល់ដោយដកស្រង់សំដីសាក្សីម្នាក់ថា ការត្រួតពិនិត្យបណ្តាលឱ្យមានជួរវែងនៅព្រំដែន ដោយបន្ថែមថា ប៉ុស្តិ៍ត្រួតពិនិត្យទាំងអស់ត្រូវបានគ្រប់គ្រងដោយមន្ត្រី ជ្រើសរើសបុគ្គលិកដើម្បីធានាថាមានតម្លាភាពនិងត្រឹមត្រូវ៕ ប្រែសម្រួល៖ស៊ុនលី