ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានឲ្យដឹងថា ការបង្រួបបង្រួមជាតិមាតុភូមិគឺជា “ភាពជៀសមិនរួចជាប្រវត្តិសាស្ត្រ” នៅក្នុងសុន្ទរកថា ដែលបានថ្លែងនៅថ្ងៃចូលឆ្នាំសកល ដោយកោះដែលគ្រប់គ្រងដោយខ្លួនឯង នឹងឈានទៅដល់ការបោះឆ្នោត ប្រធានាធិបតីនៅថ្ងៃទី១៣ ខែមករា។
មេដឹកនាំរូបនេះបានឲ្យដឹងថា “ប្រទេសចិនប្រាកដជានឹង បង្រួបបង្រួមគ្នាឡើងវិញ ហើយជនជាតិចិនទាំងអស់ នៅលើភាគីទាំងពីរនៃច្រកសមុទ្រតៃវ៉ាន់ គួរតែត្រូវបានចងភ្ជាប់ដោយ សុភវិនិច្ឆ័យនៃគោលបំណង និងចែករំលែកនៅក្នុងសិរីរុងរឿង នៃការស្តារប្រជាជាតិចិនឡើងវិញ”។
ការលើកឡើងនេះបង្ហាញពី ការប្ដេជ្ញាចិត្តរបស់ដីគោកក្នុងការនាំ កោះប្រជាធិបតេយ្យមកជាផ្នែករបស់ខ្លួន ដោយបង្ខំបើចាំបាច់។ ប្រទេសចិន និងតៃវ៉ាន់ត្រូវបានគ្រប់គ្រងដោយឡែកពីគ្នា ចាប់តាំងពីពួកគេបានបែកបាក់គ្នាក្នុងឆ្នាំ១៩៤៩ ដោយសារតែសង្គ្រាមស៊ីវិល។
អនុប្រធានាធិបតីតៃវ៉ាន់ លោក ឡៃ ឈីងតេ នៃគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ ដែលមានគំនិតឯករាជ្យកំពុងកាន់អំណាច កំពុងនាំមុខការប្រណាំងអ្នកដឹកនាំ ប៉ុន្តែលោក Hou Yu-ih ដែលជាបេក្ខភាពនៃគណបក្សជាតិ និយមដ៏សំខាន់ដែលស្វែងរកការសន្ទនា ជាមួយទីក្រុងប៉េកាំងកំពុងបិទគម្លាតជាមួយលោក Lai នេះបើយោងតាមការស្ទង់មតិមតិថ្មីៗនេះ។
ទន្ទឹមនឹងនោះ លោក ស៊ី បានផ្លាស់ប្តូរការស្វាគមន៍ឆ្នាំថ្មីជាមួយ សមភាគីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន ហើយបានសម្តែងនូវក្តីសង្ឃឹមថា នឹង “ពង្រឹងការជឿទុកចិត្តគ្នាទៅវិញទៅមក ពង្រីកកិច្ចសហប្រតិបត្តិការ និងបន្តទំនាក់ទំនងមិត្តភាព ដើម្បីធានាថាទំនាក់ទំនង ចិន-រុស្សីកំពុងឆ្ពោះទៅរកផ្លូវត្រូវ” ៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
