ព័ត៌មានអន្តរជាតិ

លោកខាងលិច ចាប់ផ្តើមអនុវត្ត បម្រាមនាំចូលពេជ្រ ទាំងអស់របស់រុស្សី

xinhua

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ការរឹតបន្តឹងរបស់លោកខាងលិច លើការនាំចូលពេជ្ររុស្ស៊ី ដោយផ្ទាល់បានចូលជាធរមាន ជាផ្លូវការហើយ។

ប្រភពដដែលបានសរសេរថា គិតត្រឹមថ្ងៃទី១ខែមករា ការចែកចាយពេជ្រ មិនមែនឧស្សាហកម្មដែលត្រូវបានជីក កែច្នៃ ឬផលិតនៅក្នុងប្រទេសរុស្ស៊ី ទៅកាន់ទីផ្សារនៃប្រទេស G7 និង EU គឺត្រូវបានហាមឃាត់ ។

ការរឹតបន្តឹងទាំងនេះគ្រាន់តែជាផ្នែកដំបូង នៃបម្រាមប៉ុណ្ណោះ ដោយនៅថ្ងៃទី១ខែមីនា ដំណាក់កាលទី២គ្រោងនឹងចាប់ផ្តើម ដែលអនុវត្តចំពោះពេជ្ររុស្ស៊ី ធម្មជាតិចាប់ពីទំហំ១ការ៉ាត់ ដែលត្រូវបានកែច្នៃ នៅក្នុងប្រទេសទីបីផងដែរ។

ដោយឡែកចាប់ពីថ្ងៃទី១ខែកញ្ញា ឆ្នាំ២០២៤ ការនាំចូលពេជ្រសំយោគរបស់រុស្ស៊ី ដែលបានកែច្នៃនៅក្នុងប្រទេសទីបី គ្រឿងអលង្ការ និងនាឡិកាដៃ ឬទីតាំដែលផលិត នៅក្នុងប្រទេសទីបី ដោយប្រើពេជ្ររុស្ស៊ីដែលមានទម្ងន់ ០,៥ ការ៉ាត់ ឬច្រើនជាងនេះក៏នឹងត្រូវហាមឃាត់ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top