ព័ត៌មានអន្តរជាតិ

បារាំង និងអាល្លឺម៉ង់ ឃាត់ខ្លួនពលរដ្ឋជាច្រើនរយនាក់ នៅយប់ថ្ងៃបុណ្យចូលឆ្នាំ ដោយសារភាពអនាធិបតេយ្យ

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប៉ូលិស​នៅ​ប្រទេស​បារាំង និង​អាល្លឺម៉ង់​បាន​ធ្វើ​ការ​ចាប់​ខ្លួន​ មនុស្ស​រាប់​រយ​នាក់​នៅ​ថ្ងៃ​ចូល​ឆ្នាំ​សកល ខណៈ​ដែល​ហ្វូង​មនុស្ស​បាន​ដុត​រថយន្ត និង​បាញ់​កាំជ្រួច​មក​លើ​មន្ត្រីកងកម្លាំងផងដែរ។

ប្រភពដដែលបានសរសេរទៀតថា ទោះបីជាយ៉ាង​ណា​ក៏​ដោយ អាជ្ញាធរ​ក្នុង​ប្រទេស​ទាំង​ពីរ​ បាន​ពណ៌នា​ស្ថានភាព នៅពេល​យប់ចូលឆ្នាំកន្លងមនេះ ​មានស្ថានភាពនិង​សន្តិភាព​ជាង​ឆ្នាំ​មុន។

គួរឲ្យដឹងដែរថាអាជ្ញាធរនៅទីក្រុងប៊ែរឡាំង បានដាក់ពង្រាយប៉ូលីសចំនួន ៤៥០០នាក់ ទៅកាន់ដងផ្លូវនៃរដ្ឋធានីអាល្លឺម៉ង់ ខណៈដែលមន្រ្តីចំនួន៩០០០០ នាក់ត្រូវបានដាក់ពង្រាយទូទាំងប្រទេសបារាំង ខណៈដែល៦០០០នាក់ នាក់សម្រាប់តែនៅក្នុងទីក្រុងប៉ារីសប៉ុណ្ណោះ។

នៅទីក្រុងប៊ែរឡាំង ប៉ូលីសបានបំបែកក្រុមមនុស្សប្រហែល ៥០០នាក់ ដែលគប់កាំជ្រួចដាក់គ្នាទៅវិញទៅមកនៅជិត Alexanderplatz មុនពេលដែលក្រុមដែលនៅសល់ បានចាប់ផ្តើមបាញ់កាំភ្លើងបាញ់ទៅលើមន្រ្តី ។

ទិដ្ឋភាពស្រដៀងគ្នានេះ បានកើតឡើងនៅក្នុងទីក្រុងប៉ារីស និងទីក្រុងផ្សេងទៀតរបស់បារាំងនៅឆ្នាំនេះ ដែលរថយន្តជិត ៧៥០គ្រឿងត្រូវបានភ្លើងឆេះ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Gerald Darmanin ហើយ ប៉ូលិស​នៅ​ទូទាំង​ប្រទេស​បារាំង​បាន​ចាប់​ខ្លួន​មនុស្ស​ ៣៨១​នាក់ ក្នុង​នោះ​មន្ត្រី​ ៤០​នាក់​រង​របួស​ស្រាល ៕

ប្រែសម្រួល៖ ស៊ុន លី

To Top