តូក្យូ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ថា គ្រោះរញ្ជួយដីដ៏ខ្លាំងមួយបានកើតឡើងកាលពីថ្ងៃចន្ទ បានអង្រួននៅភាគកណ្តាលនៃប្រទេសជប៉ុន ដោយមានការព្រមានអំពីរលកយក្សស៊ូណាមិ បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ម្នាក់ស្លាប់ និងរបួសជាច្រើននាក់ ដោយមានការដួលរលំផ្ទះ ការដាច់ចរន្តអគ្គិសនី និងចលាចលក្នុងការដឹកជញ្ជូន ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកឆ្នាំថ្មី ។
យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន ហៅកាត់ថា (JMA) ក្នុងចំណោមគ្រោះរញ្ជួយដីជាបន្តបន្ទាប់ ការរញ្ជួយដ៏ធំរហូតដល់កម្រិតបឋម៧,៦រ៉ិចទ័រ បានកើតឡើងនៅម៉ោង៤និង១០រសៀល ។ ម៉ោងក្នុងស្រុក ៧និង១០ម៉ោងសកល នៅជម្រៅរាក់ ដោយបានចុះឈ្មោះអតិបរមា៧លើមាត្រដ្ឋានអាំងតង់ស៊ីតេរញ្ជួយរបស់ជប៉ុន នៅលើឧបទ្វីប Noto ក្នុងខេត្ត Ishikawa ។
ទីភ្នាក់ងារ JMA បានដាក់ឈ្មោះវាជាផ្លូវការ ថា 2024 Noto Peninsula Earthquake ។
យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា បន្ទាប់ពីមានគ្រោះរញ្ជួយដី ផ្ទះ និងផ្លូវនានាបានដួលរលំ ហើយភ្លើងឆេះយ៉ាងសន្ធោសន្ធៅបានផ្ទុះឡើងនៅក្នុងខេត្ត Ishikawa និងតំបន់ជុំវិញ ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក Nippon Television Network បានរាយការណ៍កាលពីថ្ងៃចន្ទថា បុរសចំណាស់ម្នាក់បានស្លាប់ បន្ទាប់ពីអគារមួយបានដួលរលំនៅក្នុងទីក្រុង Shika ក្នុងខេត្ត Ishikawa ។
ក្រៅពីនេះ មានមនុស្ស២នាក់ត្រូវបានគេរាយការណ៍មកថា នៅក្នុងស្ថានភាពនៅក្នុងទីក្រុង Nanao នៃ Ishikawa ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា