ព័ត៌មានអន្តរជាតិ

Update៖ អ្នកដំណើរស្លាប់៥នាក់ និងនាវឹកសរុបចំនួន៣៧៩នាក់ នៅលើយន្តហោះជប៉ុន បានជម្លៀសខ្លួនចេញ ក្រោយបុកជាមួយយន្តហោះឆ្មាសមុទ្រ

រូបភាពពី៖​ AFP

តូក្យូ៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ថា អ្នកដំណើរចំនួន៥នាក់បានស្លាប់ និងនាវិកទាំងអស់៣៧៩នាក់នៅលើយន្តហោះជប៉ុនអ៊ែរឡាញ ហៅកាត់ (JAL) បានរត់គេចេញពីភ្លើង បន្ទាប់ពីបុកជាមួយយន្តហោះឆ្មាំសមុទ្រ នៅអាកាសយានដ្ឋាន Haneda ទីក្រុងតូក្យូ នៅថ្ងៃអង្គារនេះ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា សមាជិកនាវិកចំនួន៥នាក់ ក្នុងចំណោមនាវិក៦នាក់នៅលើយន្តហោះឆ្មាំឆ្នេរសមុទ្របានបាត់បង់ជីវិត ។

ខ្សែវីដេអូបានផ្សាយផ្ទាល់នៅលើប្រព័ន្ធផ្សព្វផ្សាយសាធារណៈ ហៅកាត់ NHK បានបង្ហាញយន្តហោះ JAL Airbus A350 បានផ្ទុះឆេះ ខណៈដែលយន្តហោះបានធ្លាក់ចុះពីលើអាកាសនៅម៉ោងប្រហែលម៉ោង៦ល្ងាច ត្រូវនឹងម៉ោង៩និង០០នាទី ម៉ោងសកល ។

គេបានដឹងថា ជើងហោះហើរ JL516 បានចាកចេញពីអាកាសយានដ្ឋាន New Chitose របស់ក្រុមហ៊ុន Sapporo ក្នុងទីក្រុង Hokkaido ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top