ព័ត៌មានអន្តរជាតិ

មេដឹកនាំសំខាន់ម្នាក់ នៃក្រុមហាម៉ាស បាត់បង់ជីវិត ក្នុងការវាយប្រហារ នៅលីបង់

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅរដ្ឋធានី Beirut ប្រទេសលីបង់ បានសម្លាប់មេដឹកនាំទី២ នៃក្រុមហាម៉ាសដែលត្រូវបានស្គាល់ឈ្មោះ Saleh al-Arouri ។

ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន និងប្រភពសន្តិសុខក្នុងតំបន់បានស្តីបន្ទោសការវាយប្រហារលើអ៊ីស្រាអែល ហើយមេដឹកនាំក្រុម Hezbollah លោក Hassan Nasrallah ពីមុនបានប្តេជ្ញាសងសឹកប្រឆាំងនឹងការវាយប្រហារបែបនេះ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា Al-Arouri ស្ថិតក្នុងចំណោមមនុស្ស៧ នាក់ដែលត្រូវបានសម្លាប់នៅក្នុងការបំផ្ទុះនៅជាយក្រុង Dahiyeh ភាគខាងត្បូងនៃទីក្រុង Beirut កាលពីថ្ងៃអង្គារ។

មន្ត្រីសន្តិសុខលីបង់បានប្រាប់ក្រុមអ្នកយកព័ត៌មានរបស់រ៉យទ័រនិងសារព័ត៌មានផ្សេងទៀតថា យន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលជាអ្នកទទួលខុសត្រូវលើការវាយប្រហារមួយនេះ៕ ប្រែសម្រួល៖ស៊ុនលី

To Top