ព័ត៌មានអន្តរជាតិ

Update៖ អ្នកជំនាញអះអាងថា ប្រេីពេលត្រឹមតែ៩០វិនាទីប៉ុណ្ណោះ ក្នុងការជម្លៀសអ្នកដំណេីរជិត៤០០នាក់ ចេញពីយន្តហោះបុកគ្នាដែលបង្កឲ្យមានភ្លើងឆាបឆេះខ្លាំង នៅជប៉ុន

រូបភាពពី៖​ AFP

តូក្យូ៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ថា អ្នកជំនាញបានលើកឡើងថា រយ:ពេល នៃការជម្លៀសអ្នកដំណើរ និងសមាជិកនាវិកនៅលើយន្តហោះ Japan Airlines JAL516 នៅក្នុងឧបទ្ទវហេតុកាលពីថ្ងៃអង្គារ គឺជារឿងអព្ភូតហេតុ និងជាសក្ខីភាពដល់ប្រព័ន្ធជួយសង្គ្រោះបន្ទាន់របស់យន្តហោះ ។

ក្រុមអ្នកជំនាញបានប្រាប់ដល់ទីភ្នាក់ងារ CNA យ៉ាងដូច្នេះថា អ្នកដំណើរបានអនុវត្តតាមពិធីការគ្រាអាសន្ន ហើយមិនបានព្យាយាមយករបស់របររបស់ពួកគេនោះទេ ខណៈដែលស្លាយចេញរបស់យន្តហោះក៏ដំណើរការផងដែរ ទោះបីជាត្រូវបានដាក់ពង្រាយក្រោមសមត្ថភាពពេញលេញក៏ដោយ ។

គេបានដឹងថា យន្តហោះដឹកអ្នកដំណើរបានបុកជាមួយនឹងយន្តហោះឆ្មាំឆ្នេរសមុទ្រ នៅពេលចុះចតនៅឯអាកាសយានដ្ឋាន Haneda ទីក្រុងតូក្យូ ក្រោយពីបានហោះចេញពីទីក្រុង Sapporo ដែលស្ថិតនៅភាគខាងជើង ហើយអ្នកដំណើរទាំង៣៦៧ នាក់ និងសមាជិកនាវិកចំនួន១២នាក់បានចាកចេញក្នុងរយៈពេលត្រឹមតែ៩០វិនាទីប៉ុណ្ណោះ ដោយមិនមានរបួសអ្វីធ្ងន់ធ្ងរឡើយ ។

អ្នកជំនាញបានអះអាងថា ផ្សែងតិចៗនៅក្នុងកាប៊ីនក៏មានន័យថា អ្នកដំណើរមិនមានសមត្ថភាពដោយសារស្រូបផ្សែង និងថប់ដង្ហើម ហើយអាចធ្វើច្រកផ្លូវចេញបាន ។

នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា កាពីទែនត្រូវបានអនុញ្ញាតឱ្យចុះចត ប៉ុន្តែទំនងជាមិនអាចមើលឃើញយន្តហោះល្បាតដែនសមុទ្រដែលផលិតដោយក្រុមហ៊ុន Bombardier តូចជាង Dash-8 របស់ឆ្មាំសមុទ្រនៅខាងក្រោមនោះឡើយ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top