កាលពីថ្ងៃទី៣ ខែមករា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំថា អ្វីដែលពិភពលោកត្រូវការបំផុត គឺសាមគ្គីភាព ហើយអ្វីដែលត្រូវបង្ការបំផុតគឺការបែកបាក់ ។
តាមការផ្សាយដំណឹងឱ្យដឹងថា ពេលថ្មីៗកន្លងទៅនេះ លោកស្រី Kristalina Georgieva អគ្គនាយកនៃអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ បានថ្លែងនៅពេលផ្តល់បទសម្ភាសន៍ ជាមួយអ្នកសារព័ត៌មានថា ការដាក់កំហិតពាក់ព័ន្ធនឹង “សន្តិសុខជាតិ”កំពុងកើនឡើង កត្តាភូមិសាស្ត្រនយោបាយកំពុងញ៉ាំង ឱ្យមានភាពបែកបាក់ខាងសេដ្ឋកិច្ចសកល ប្រសិនបើទុកឱ្យការបែកបាក់ ខាងសេដ្ឋកិច្ចបន្តកើតមានទៀត នោះ ទីបំផុតនឹងនាំឱ្យផលិតផលក្នុងស្រុកសរុប នៅទូទាំងពិភពលោកខាតបង់ចំនួន ៧ភាគរយ ។
ពេលឆ្លើយសំណួរពាក់ព័ន្ធ លោក Wang Wenbin បានថ្លែងថា មនុស្សជាតិមានភពដែនដីតែមួយគត់ ហើយមនុស្សជាតិក៏មានអនាគតរួមតែមួយដែរ ។ មិនថាការឆ្លើយតបនឹងវិបត្តិនាពេលបច្ចុប្បន្ន ឬក៏ត្រួសត្រាយអនាគតដ៏ល្អបវរក្តី ក៏សហគន៍អន្តរជាតិសុទ្ធតែត្រូវរួមគ្នាពុះពារឧបសគ្គ និងពួតដៃគ្នាធ្វើកិច្ចសហប្រតិបត្តិការ ។ អ្វីដែលពិភពលោកត្រូវការបំផុតគឺសាមគ្គីភាព ហើយអ្វីដែលត្រូវបង្ការបំផុតគឺការបែកបាក់ ៕