តូក្យូ ៖ មនុស្សយ៉ាង ហោចណាស់ ៧៨ នាក់បានស្លាប់នៅក្នុងការរញ្ជួយដីដ៏ខ្លាំង ដែលបានវាយប្រហារឧបទ្វីបណូតូ និងតំបន់ជុំវិញ នៅកណ្តាលប្រទេសជប៉ុន នៅថ្ងៃបុណ្យចូលឆ្នាំថ្មី ខណៈដែលក្រុមអ្នកជួយសង្គ្រោះ បានប្រជែងពេលវេលាដើម្បីស្វែងរក និងទាញអ្នកនៅរស់រានមានជីវិត បន្ថែមទៀតពីអគារ ដែលដួលរលំចំពេលមាន សីតុណ្ហភាពត្រជាក់ខ្លាំង។
ពីរថ្ងៃបានកន្លងផុតទៅចាប់ តាំងពីការរញ្ជួយដីកម្រិត ៧,៦ រ៉ិចទ័របានបណ្តាលឱ្យខូចខាតរចនាសម្ព័ន្ធនិងអគ្គីភ័យយ៉ាងទូលំទូលាយនៅក្នុងទីក្រុងវ៉ាជីម៉ា ក្នុងខេត្ត Ishikawa លើឆ្នេរសមុទ្រជប៉ុន ប៉ុន្តែទំហំនៃគ្រោះមហន្តរាយនៅតែមិនទាន់ដឹងនៅឡើយ។
កាលពីល្ងាចថ្ងៃពុធ រដ្ឋាភិបាលនៃខេត្តបានបញ្ចេញអត្តសញ្ញាណមនុស្ស ១៥ នាក់ដែលនៅមិនទាន់មានគណនីនៅទីក្រុងវ៉ាជីម៉ា និងទីប្រជុំជន Anamizu ដែលនៅក្បែរនោះ ដោយថាបញ្ជីនៃចំនួនជនរងគ្រោះអាចកើនឡើង។
ភ្លៀងបានបន្ថែមភាពលំបាក ក្នុងប្រតិបត្តិការជួយសង្គ្រោះ ដែលត្រូវបានរារាំងរួចទៅហើយ ដោយកំទេចកំទី និងផ្លូវដែលបានកាត់ផ្តាច់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារ ព័ត៌មានក្យូដូជប៉ុន។
កងកម្លាំងស្វ័យការពារ របស់ប្រទេសជប៉ុន ត្រូវបានកំណត់ឱ្យប្រើប្រាស់ឧទ្ធម្ភាគចក្រ ដើម្បីបញ្ជូនការផ្គត់ផ្គង់ទៅកាន់តំបន់ដាច់ ដោយអាជ្ញាធរក្នុងតំបន់ បានស្នើសុំឱ្យរដ្ឋាភិបាលកណ្តាលបញ្ជូនបុគ្គលិក SDF សម្រាប់បេសកកម្មសង្គ្រោះគ្រោះមហន្តរាយ។
នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធថា រដ្ឋាភិបាលបានសម្រេចចិត្តបង្កើនចំនួនសមាជិក SDF ដែលធ្វើការនៅក្នុងតំបន់រងគ្រោះពី ១០០០ នាក់នៅពេលបច្ចុប្បន្នដល់ ២០០០នាក់៕
ប្រែសម្រួល ឈូក បូរ៉ា