ភ្នំពេញ៖ គរបាលខណ្ឌកំបូល កាលពីយប់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ ដោយទទួលបានព័ត៌មានភ្លាមៗអំពី ករណីក្មេងមួយក្រុម ដែលមានភេទទី៣ផងដែរនោះ បានប្រើអំពើហិង្សាលើសិស្សស្រីម្នាក់ បានចុះទៅឃាត់ក្មេងៗទាំងនោះបានតែម្តង ។
ការចុះទៅឃាត់នេះ អនុវត្តតាមបទបញ្ជាផ្ទាល់ របស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ។
បើតាមការផ្សព្វផ្សាយរបស់ ស្នងការនគរបាលរាជធានីភ្នំពេញ នារាត្រីថ្ងៃ៤ មករា ក្រោយក្រុមក្មេងដែលបានប្រើអំពើហិង្សា លើក្មេងស្រីម្នាក់នៅខណ្ឌកំបូល ហើយបានបង្ហោះវីដេអូហិង្សានេះ តាមបណ្តាញសង្គមនៅថ្ងៃ៤ មករា រួចហើយ ពួកគេក៏បានជិះម៉ូតូគេចខ្លួនដល់ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
បន្ទាប់មក ក្រុមសមត្ថកិច្ចក៏បានស្រាវជ្រាវរកឃើញ ហើយចុះទៅឃាត់នៅចំណុចរង្វង់មូលវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មកកាន់អធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីយកមកអនុវត្តតាមនីតិវិធី ៕