បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmitry Kuleba បាននិយាយថា ការមើលឃើញលោក Donald Trump ក្លាយជាប្រធានាធិបតី អាមេរិកម្តងទៀត នឹងមិនមែនជា គ្រោះមហន្តរាយ សម្រាប់ទីក្រុងគៀវ ដែលនឹងស្វែងរកវិធីធ្វើការ ជាមួយគាត់នោះទេ។
Trump ដែលធ្លាប់ជាប្រធានាធិបតី ពីឆ្នាំ២០១៧ដល់ឆ្នាំ២០២១ កំពុងឈរឈ្មោះសម្រាប់ សេតវិមានម្តងទៀត ប្រឆាំងនឹងប្រធានាធិបតី ដែលកំពុងកាន់អំណាច Joe Biden ដែលជាអ្នកប្រជាធិបតេយ្យនិង ជាអ្នកគាំទ្រអ៊ុយក្រែន ដោយគ្មានលក្ខខណ្ឌ ក្នុងជម្លោះជាមួយរុស្ស៊ី។
ទោះបីជាយ៉ាងណាក្តីកន្លងមកមនុស្ស ជាច្រើននៅអ៊ុយក្រែនភ័យខ្លាចថាលោក Trump នឹងបញ្ឈប់ការផ្តល់មូលនិធិ របស់សហរដ្ឋអាមេរិកដល់រដ្ឋាភិបាលទីក្រុងគៀវ ប្រសិនបើត្រូវបានជាប់ឆ្នោត។
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន បានឆ្លើយថាតប៖ ខ្ញុំគិតថា ជាគោលការណ៍មិន ចាំបាច់ត្រូវបារម្ភទេ។លោកTrump គឺជាមនុស្សដែលអ្នកអាចធ្វើការ ជាមួយគ្នាបានដោយអ្នកគ្រាន់ តែត្រូវចាប់ផ្តើមធ្វើការ ជាមួយគាត់ទៅគឺបានទៅហើយ៕
ប្រែសម្រួល៖ស៊ុនលី