ព័ត៌មានអន្តរជាតិ

ធ្លាក់យន្តហោះ ទម្លាក់គ្រាប់បែក B-1 Lancer របស់អាមេរិក ពេលព្យាយាមចុះចត ក្រោយបេសកកម្មហ្វឹកហាត់ នៅរដ្ឋ South Dakota

Air Force photo by Ethan Wagner

បរទេស ៖ មន្ត្រីយោធាអាមេរិកបានបញ្ជាក់ថា យន្តហោះទម្លាក់គ្រាប់បែក B-1 Lancer បានធ្លាក់ក្នុងអំឡុងពេលបេសកកម្មហ្វឹកហាត់ កាលពីថ្ងៃព្រហស្បតិ៍ នៅរដ្ឋ South Dakota សហរដ្ឋអាមេរិក។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាមសេចក្តីថ្លែងការណ៍របស់មូលដ្ឋានទ័ពអាកាស Ellsworth , ការធ្លាក់នេះបានកើតឡើងនៅម៉ោងប្រហែល ៥ និង ៥០ នាទីល្ងាច។ ម៉ោងក្នុងស្រុក ខណៈពេលដែលយន្តហោះ ព្យាយាមចុះចតនៅមូលដ្ឋាន អំឡុងពេលប្រតិបត្តិការហ្វឹកហាត់។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា សមាជិកនាវិកទាំងបួននាក់ នៅលើយន្តហោះបានគ្រប់គ្រង ដោយចុចកៅអីហោះចេញភ្លាមៗ ពីយន្តហោះដោយសុវត្ថិភាព ។ យន្តហោះទម្លាក់គ្រាប់បែក B-1 Lancer នេះ តាមសេចក្តីរាយការណ៍ បានផ្ទុះឡើង បន្ទាប់ពីវាបានធ្លាក់។

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ គឺ បញ្ហាអាកាសធាតុមានអ័ព្ទ និងទឹកកកនៅតំបន់នោះ នៅពេលធ្លាក់យន្តហោះ។ ឧបទ្ទវហេតុនេះ ត្រូវបានរឹតត្បិតព្រំដែនធ្វើដំណើរ នៅក្នុងមូលដ្ឋានដោយខ្លួនឯង ទោះបីជាអ្នករស់នៅក្បែរនោះបានអះអាង នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ពួកគេមានអារម្មណ៍ថាមានការ ផ្ទុះនៅក្នុងផ្ទះរបស់ពួកគេក៏ដោយ ។

មូលដ្ឋានទ័ពអាកាស Ellsworth គឺជាកន្លែងសម្រាប់ក្រុមពីរ នៃយន្តហោះទម្លាក់គ្រាប់បែក B-1 Lancer ។

ឧបទ្ទវហេតុនេះ គឺជាការធ្លាក់នៅក្នុងសមយុទ្ធហ្វឹកហ្វឺន កម្រិតខ្ពស់លើកទីពីរហើយ ដោយកងទ័ពអាកាសក្នុងរយៈពេលតិចជាងបីខែមកនេះ។ កាលពីចុងខែវិច្ឆិកា យន្តហោះ CV-22 Osprey របស់កងទ័ពអាកាសបានធ្លាក់ នៅឯឆ្នេរសមុទ្រប្រទេសជប៉ុន ដោយបានសម្លាប់នាវិកនៅលើយន្តហោះ៕
ប្រែសម្រួលៈ ណៃ តុលា

To Top