ព័ត៌មានអន្តរជាតិ

អ្នកស្រុករាប់ពាន់នាក់ បង្ខំចិត្តជម្លៀសខ្លួនចេញ ក្រោយពីសកម្មភាពដ៏ខ្លាំងក្លា នៃភ្នំភ្លើងមួយកក្រើកឡើង នៅភាគអាគ្នេយ៏ប្រទេសឥណ្ឌូនេស៊ី

Xinhua

ហ្សាការតា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ថា អ្នកស្រី Maria Leba និងសាច់ញាតិរបស់លោកស្រី បានរស់នៅក្នុងតង់នៅក្នុងសួនច្បារមួយ ក្នុងរយៈពេលប៉ុន្មាន ថ្ងៃកន្លងមកនេះ ក្រោយពីសកម្មភាពភ្នំភ្លើងបានកើនឡើងនៃភ្នំភ្លើង Lewotobi Laki-Laki ដែលស្ថិតនៅភាគអាគ្នេយ៍នៃកោះ Flores ប្រទេសឥណ្ឌូនេស៊ី ។

មានការផ្ទុះជាច្រើនដង នៃភ្នំភ្លើង Lewotobi Laki-Laki នៅ East Flores Regency នៅក្នុងខេត្ត East Nusa Tenggara (NTT) ក្នុងរយៈពេលមួយខែ កន្លងមកនេះ បានបង្ខំឱ្យមានការជម្លៀសពលរដ្ឋជាង២.០០០នាក់ពីភូមិសរុបចំនួន៧ ។

កន្លែងសាធារណៈ រួមទាំងសាលារៀន និងអាកាសយានដ្ឋាន ក៏ត្រូវបានបង្ខំឱ្យបិទនៅតំបន់ ដែលរងផលប៉ះពាល់ផងដែរ ។
កម្រិតគ្រោះថ្នាក់សម្រាប់ភ្នំភ្លើង ដែលមានកម្ពស់ 1,584 ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រត្រូវបានកើន ឡើងពីកម្រិត II ដល់កម្រិត III ក្រោមកម្រិតខ្ពស់បំផុតទី៤ របស់ប្រទេសនេះគិតចាប់តាំងពីថ្ងៃចន្ទ ។

ការផ្ទុះភ្នំភ្លើងកាលពីថ្ងៃចន្ទបានភាយផេះ នៃភ្នំភ្លើងឡើងដល់កម្ពស់១.៥០០ម៉ែត្រពីលើកំពូលរបស់វា នេះបើយោងតាមមជ្ឈមណ្ឌលសម្រាប់ ហៅកាត់ថា (PVMBG) របស់ប្រទេសនេះ បានបញ្ជាក់ថា ដោយមនុស្សត្រូវ បានណែនាំឱ្យជៀស វាងតំបន់មិនរាប់បញ្ចូលជុំវិញ មាត់រណ្ដៅធំដែលមាន ចម្ងាយ៣គីឡូម៉ែត្រ នៃកាំដោយសារតែគ្រោះថ្នាក់ ដែលអាចកើតមាននៃលំហូរកម្ទេចកម្ទី នៃរងើកភ្លើងដែលចេញពីភ្នំភ្លើងនោះ ។

ផ្ទះរបស់លោកស្រី Leba ស្ថិតនៅឧទ្យាន Dulipali ដែលជាភូមិមួយស្ថិតនៅចម្ងាយយ៉ាងតិច ៣គីឡូម៉ែត្រពីកំពូលភ្នំភ្លើង។ ទន្ទឹមនឹងនេះដែរ សួនឧទ្យាននេះស្ថិតនៅចម្ងាយប្រហែល ២គីឡូម៉ែត្រពីផ្ទះរបស់លោកស្រី ដែលគាត់បានគិតថា “មានសុវត្ថិភាពគ្រប់គ្រាន់សម្រាប់ការជម្លៀសខ្លួនចេញ” ។

លោកស្រី Leba បានប្រាប់ដល់ Xinhua នៅក្នុងបទសម្ភាសន៍មួយតាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍ថា “ភ្នំភ្លើងបានបង្កជាសំឡេងយ៉ាងខ្លាំង ហើយវាមានផេះប៉ើងជាច្រើន ។ យើងខ្លាចការផ្ទុះភ្នំភ្លើងនេះណាស់” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top