ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីរុស្ស៊ី យល់ព្រមផ្តល់សញ្ជាតិ ដល់ជនបរទេស ដែលចុះឈ្មោះចូលបម្រើកង ទ័ពរបស់ប្រទេសរុស្ស៊ី

Sputnik

បរទេស៖ វិមានក្រឹមឡាំងបានរាយការណ៍ នៅលើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យ ផ្តល់សិទ្ធិក្នុងការទទួលបានលិខិតឆ្លងដែន រុស្ស៊ីដល់ជនបរទេស ដែលចុះឈ្មោះចូលបម្រើក្នុង កងកម្លាំងប្រដាប់អាវុធ របស់ប្រទេសរុស្ស៊ី ឬអង្គភាពយោធាផ្សេងទៀត ក្នុងអំឡុងពេលជម្លោះអ៊ុយក្រែន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា សមាជិកគ្រួសារ នៃជនបរទេសដែលចុះឈ្មោះចូលបម្រើ ក្នុងកងកម្លាំងប្រដាប់អាវុធ របស់ប្រទេសរុស្ស៊ី ឬអង្គភាពយោធាផ្សេងទៀត ក៏នឹងមានសិទ្ធិទទួលបានសញ្ជាតិរុស្ស៊ីផងដែរ , នេះបើយោងតាមក្រឹត្យនេះ។

លើសពីនេះ ច្បាប់ស្តីពីការ ចូលសញ្ជាតិ នឹងអនុវត្តចំពោះជនបរទេស ដែលត្រូវបានបណ្តេញ ចេញពីការបម្រើយោធា ក្នុងអំឡុងពេលប្រយុទ្ធ ដោយហេតុផលសុខភាព នៅពេលឈានដល់អាយុកំណត់ ឬផុតកំណត់ នៃកិច្ចសន្យារបស់ពួកគេ។

ពាក្យស្នើសុំធានា អត្តសញ្ញាណប័ណ្ណ សញ្ជាតិរុស្សីសម្រាប់ជនបរទេស នឹងត្រូវពិចារណា ក្នុងរយៈពេលមួយខែ បន្ទាប់ពីឯកសារ ពាក់ព័ន្ធត្រូវបានដាក់ជូនក្រសួងមហាផ្ទៃ ។ ពាក្យនេះអាចបន្តរហូតដល់បីខែ ក្នុងករណីដែលទិន្នន័យមួយចំនួនត្រូវការការផ្ទៀងផ្ទាត់បន្ថែម ៕
ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top