ព័ត៌មានអន្តរជាតិ

ថៃ៖ ប៉ូលីសរកឃើញសាកសពក្មេងប្រុសម្នាក់ អាយុ២ឆ្នាំ រុំក្នុងភួយនៅក្នុងទូទឹកកក និងចាប់ខ្លួនស្រ្តីម្នាក់

Xinhua

បរទេស៖ ស្ត្រីអាយុ ២៥ឆ្នាំម្នាក់ត្រូវបានឃុំខ្លួនដើម្បីសាកសួរបន្ទាប់ពីសាកសពក្មេងប្រុសអាយុ២ ឆ្នាំ ត្រូវបានគេរកឃើញនៅក្នុងទូទឹកកកនៅឯផ្ទះមួយក្នុងសង្កាត់ Bang Bua Thong នៃខេត្ត នុនថាបុរី កាលពីព្រឹកថ្ងៃសៅរ៍។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ប៉ូលីស មន្ត្រីកោសល្យវិច្ច័យ បុគ្គលិកសង្គ្រោះ និងក្រុមគ្រូពេទ្យបានឆ្លើយតបនឹងការជូនដំណឹងនៅម៉ោងប្រហែល ៧ និង ៣០ នាទីព្រឹក ដោយធ្វើដំណើរទៅកាន់លំនៅដ្ឋានមួយកន្លែងនៅផ្លូវ Rattanathibet ។ នៅទីនោះ ពួកគេបានរកឃើញសាកសពក្មេងប្រុសនោះរុំក្នុងភួយមួយ ហើយដាក់ក្នុងទូទឹកកក ក្នុងបន្ទប់គេង ក្នុងផ្ទះកម្ពស់ពីរជាន់។

យោងតាមប៉ូលីសបានឱ្យដឹងថា ស្ត្រីដែលត្រូវបានគេស្គាល់អត្តសញ្ញាណថាជា Marisa ត្រូវបានគេរកឃើញនៅជិតកន្លែងនោះ ហើយជាមនុស្សចុងក្រោយគេដែលគេដឹងថា បានស្នាក់នៅជាមួយក្មេងនោះ មុនពេលគាត់ស្លាប់។

Marisa នាងត្រូវបានគេនាំទៅប៉ុស្តិ៍ប៉ូលីស Bang Bua Thong ដើម្បីសាកសួរ។ ការស៊ើបអង្កេតដំបូងបានរកឃើញថា ស្ត្រីនិងប្តីរបស់នាង ត្រូវបានគេស្គាល់ថាជា Bank បានទទួលខុសត្រូវក្នុងការចិញ្ចឹមក្មេងប្រុសដែលឪពុកម្តាយរបស់ពួកគេត្រូវបានជាប់គុកពីបទគ្រឿងញៀន ហើយឈ្មោះ Bank ជាកូនរបស់ម្ចាស់ផ្ទះ៕

ប្រែសម្រួលៈ ណៃ តុលា

To Top