ព័ត៌មានអន្តរជាតិ

ន័រវេស បញ្ជូនយន្តហោះចម្បាំង ទៅឲ្យឡុតអ៊ុយក្រែនសម្រាប់ហ្វឹកហាត់រួចរាល់

AFP

បរទេស៖យោងតាមការចេញផ្សាយរបស់​ RT យន្តហោះចម្បាំង F-16 របស់ប្រទេសន័រវេស ដែលទីក្រុង Oslo ផ្តល់ជូនដើម្បីគាំទ្រដល់កម្មវិធីហ្វឹកហ្វឺនរបស់អាកាសយានិកអ៊ុយក្រែន បានធ្វើដំណើរទៅដល់ប្រទេសដាណឺម៉ាកហើយដូចដែលបានប្រកាសដោយកងកម្លាំងប្រដាប់អាវុធកាលពីថ្ងៃសុក្រ។

កាលពីដើមសប្តាហ៍នេះ ប្រព័ន្ធផ្សព្វផ្សាយន័រវេសបានរាយការណ៍ថា ប្រទេស Nordic នឹងបញ្ជូនយន្តហោះចម្បាំងពីរគ្រឿង និងគ្រូបង្ហាត់ចំនួន១០នាក់ទៅកាន់មូលដ្ឋានទ័ពអាកាស Danish Skydstrup សម្រាប់គោលបំណងនេះ។

ប្រទេសន័រវេស ដែលជាអ្នកគាំទ្រទីក្រុងគៀវ បានប្តេជ្ញាផ្គត់ផ្គង់យន្តហោះចម្បាំងដល់អ៊ុយក្រែនក្នុងប៉ុន្មានឆ្នាំខាងមុខនេះ រួមជាមួយនឹងប្រទេសដាណឺម៉ាក ហូឡង់ និងបែលហ្ស៊ិក។ ចំនួនពិតប្រាកដនៃយន្តហោះចម្បាំង ដែលរដ្ឋាភិបាលទីក្រុងOslo គ្រោងផ្ទេរទៅអ៊ុយក្រែនទោះបីជាយ៉ាងណាក្តីនៅតែមិនទាន់ច្បាស់លាស់នៅឡើយ។

រដ្ឋាភិបាលវ៉ាស៊ីនតោន ដែលស្ទាក់ស្ទើរក្នុងការផ្តល់ឱ្យក្រុងគៀវនូវយន្តហោះចម្បាំងដែលផលិតដោយលោកខាងលិច បានបង្ហាញពីការត្រៀមខ្លួនរបស់ខ្លួនក្នុងការយល់ព្រមលើការផ្ទេរយន្តហោះភាគីទីបីនៅក្នុងខែសីហា ឆ្នាំ ២០២៣ហើយ សហរដ្ឋអាមេរិកបានកំណត់ថា វាអាចកើតឡើងបានលុះត្រាតែការបណ្តុះបណ្តាលអ្នកបើកយន្តហោះអ៊ុយក្រែនបានបញ្ចប់៕

ប្រែសម្រួល៖ស៊ុនលី

To Top