ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា កងការពារដែនអាកាសរុស្ស៊ី បានបំផ្លាញមីស៊ីល ប្រឆាំងនាវា Neptune របស់អ៊ុយក្រែនចំនួន ៦គ្រាប់នៅភាគពាយ័ព្យ នៃសមុទ្រខ្មៅ កាលពីថ្ងៃសៅរ៍។
ប្រភពបានឲ្យដឹងថាការប៉ុនប៉ង របស់ភាគីអ៊ុយក្រែន ក្នុងការវាយប្រហារ ដោយប្រើកាំជ្រួចប្រឆាំងនាវា Neptune ទៅកាន់គោលដៅនៅលើទឹកដី នៃសហព័ន្ធរុស្ស៊ីត្រូវបានបញ្ឈប់ នៅម៉ោងប្រហែល ៥ល្ងាចម៉ោងនៅទីក្រុងម៉ូស្គូ កាលពីថ្ងៃសៅរ៍ ។
ប្រភពបានបន្ថែមថា “កាំជ្រួចរបស់អ៊ុយក្រែនចំនួន ៦គ្រាប់ ត្រូវបានគេរកឃើញ និងបំផ្លាញនៅភាគពាយ័ព្យនៃសមុទ្រខ្មៅ ដោយប្រព័ន្ធការពារដែនអាកាស ដែលកំពុងបំពេញកាតព្វកិច្ច” ៕
ប្រែសម្រួល ឈូក បូរ៉ា