បរទេស ៖ យោងតាមប៉ូលិសរបស់ថៃ និងមូលនិធិមួយបានឱ្យដឹងថា ចំនួនក្មេងប្រុស ដែលត្រូវបានចោទប្រកាន់ថា ត្រូវបានចាប់រំលោភ ដោយគ្រូបង្វឹកបាល់ទាត់ និងអ្នកឧបត្ថម្ភក្រុមរបស់ពួកគេ នៅក្នុងខេត្ត Udon Thani គឺបានកើនឡើងដល់ ៩ នាក់ហើយ ។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ព័ត៌មានថ្មីៗ ត្រូវបានចែករំលែក នៅក្នុងកិច្ចប្រជុំរវាងមន្ត្រី និងលោកស្រី Pavena Hongsakula ប្រធានមូលនិធិ Pavena សម្រាប់ស្ត្រី និងកុមារ នៅទីក្រុង Udon Thani កាលពីថ្ងៃសៅរ៍។
ប៉ូលីស និងអ្នកចូលរួមផ្សេងទៀត នៅក្នុងកិច្ចប្រជុំបាននិយាយថា ឪពុកម្តាយរបស់ក្មេងប្រុសម្នាក់ទៀត បានដាក់ពាក្យបណ្តឹងស្រដៀង នឹងមិត្តរួមក្រុមបាល់ទាត់ចំនួន៧នាក់ នៅសាលាបឋមសិក្សាមួយ នៅក្នុងស្រុក Kumphawapi ។
ក្រៅពីជនរងគ្រោះទាំង៨នាក់ ប៉ូលិសបានរកឃើញក្មេងប្រុស មិនទាន់គ្រប់អាយុម្នាក់ទៀត ដែលថតក្នុងវីដេអូឃ្លីប ហើយកំពុងសាកសួរគាត់។ ជនរងគ្រោះទាំងអស់មានអាយុពី ១០ឆ្នាំ ទៅ១៣ឆ្នាំ ។
អ្នកស្រី Pavena បាននិយាយថា អាជ្ញាធរអប់រំ នឹងដាក់វិធានការការពារ កុំឲ្យការរំលោភបំពានកើតឡើងម្តងទៀត និងធានាសុវត្ថិភាព របស់កុមារ ហើយក្រសួងយុត្តិធម៌នឹងផ្តល់សំណងចំនួន ៥៥.០០០ បាតដល់ជនរងគ្រោះម្នាក់ៗ ។
ជនជាប់ចោទជាគ្រូបង្វឹកក្រុមបាល់ទាត់ ដែលអាយុ ៤៣ ឆ្នាំ បង្ហាត់ដល់ក្មេងប្រុស និង ជនជាប់ចោទម្នាក់ទៀត ជាមេចូលនិវត្តន៍អាយុ ៦៤ ឆ្នាំ។ ពួកគេត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី ១៤ ខែធ្នូ ហើយបានសារភាព ពីបទរំលោភបំពានផ្លូវភេទ បន្ទាប់ពីប៉ូលីស បានរកឃើញឃ្លីបវីដេអូ ជាច្រើនដែលបង្ហាញពីវា ។
គ្រូបង្វឹក និងអ្នកឧបត្ថម្ភ បានចោទប្រកាន់ថា បានបញ្ចុះបញ្ចូលកីឡាករក្មេងៗ ឱ្យស្នាក់នៅផ្ទះរបស់ពួកគេ ហើយក្រោយមកបានរំលោភបំពាន ផ្លូវភេទលើក្មេងប្រុស។ សមាជិកក្រុមពីរនាក់ទាំងពីរអាយុ១០ឆ្នាំ ត្រូវបានជួយសង្គ្រោះដោយមូលនិធិ៕
ប្រែសម្រួលៈ ណៃ តុលា