បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ការវាយតម្លៃសម្ងាត់ពីទីភ្នាក់ងារ ស៊ើបការណ៍សម្ងាត់ការពារជាតិឬDIA នៅទីក្រុងវ៉ាស៊ីនតោន បានរកឃើញថា កងកម្លាំងអ៊ីស្រាអែលគឺពិបាក នឹងជោគជ័យខ្លាំងណាស់ក្នុងសង្គ្រាម ជួរមុខពីរប្រឆាំងនឹងក្រុមហាម៉ាសនៅហ្គាហ្សា និងហេសបូឡានៅលីបង់ ។
កងកម្លាំងការពារអ៊ីស្រាអែល ដែលហៅកាត់ថា IDF បានចូលរួមក្នុងការផ្លាស់ប្តូរការ បាញ់ប្រហារជាមួយពួក សកម្មប្រយុទ្ធហេបូឡាចាប់តាំងពី ការចាប់ផ្តើមនៃសង្គ្រាមជាមួយ ក្រុមហាម៉ាសក្នុងខែតុលា។
ជាដំបូងមានកម្រិតក្នុងទំហំ ការវាយលុកមូលដ្ឋានចារកម្មអ៊ីស្រាអែល ដោយកាំជ្រួចរបស់ហេសបូឡា កាលពីថ្ងៃសៅរ៍ជាការឆ្លើយតបនឹង អ៊ីស្រាអែលដែលបានធ្វើឃាត មេដឹកនាំជាន់ខ្ពស់ហាម៉ាស់ នៅទីក្រុងបេរូតប៉ុន្មានថ្ងៃមុននេះផងដែរ។
កាសែតវ៉ាស៊ិនតោនប៉ុស្តិ៍ដោយ ដកស្រង់សម្តីមន្ត្រីអនាមិកពីរនាក់ និងរបាយការណ៍ចាត់ថ្នាក់ដោយ DIA បានសរសេរថា៖ ប្រសិនបើវាត្រូវធ្វើដូច្នេះ ការវាយតម្លៃសម្ងាត់ថ្មីពីទីភ្នាក់ងារ ស៊ើបការណ៍សម្ងាត់ការពារជាតិ DIAបានរកឃើញថា វានឹងពិបាកសម្រាប់កងកម្លាំងការពារអ៊ីស្រាអែល IDF ក្នុងការទទួលបានជោគជ័យ ដោយសារតែទ្រព្យសម្បត្តិ និងធនធានយោធារបស់ខ្លួននឹងធ្លាក់ចុះបន្តិចម្តងៗ ដោយសារតែជម្លោះនៅក្នុង ហ្គាហ្សា៕
ប្រែសម្រួល៖ ស៊ុន លី