ព័ត៌មានអន្តរជាតិ

ប្អូនស្រីដ៏មានឥទ្ធិពល​ របស់មេដឹកនាំកូរ៉េខាងជើងថា ទីក្រុងសេអ៊ូលគណនា ដោយល្ងីល្ងើ ព្រោះកូរ៉េខាងជើង មិនបានបាញ់កាំភ្លើងធំ សូម្បីតែមួយគ្រាប់

KCTV

បរទេស ៖ ទីក្រុង​ព្យុងយ៉ាង ​បាន​ត្រៀម​ខ្លួន​ជា​ស្រេច ​ក្នុង​ការ​ឆ្លើយ​តប​ដោយ​កម្លាំង ​ចំពោះ​អ្វី​មួយ “ការគណនាខុសដោយល្ងង់” ដោយទីក្រុងសេអ៊ូល។ នេះបើតាមការព្រមាន របស់លោកស្រី គីម យ៉ូជុង ប្អូនស្រីដ៏មានឥទ្ធិពល របស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ។

យោងតាម សារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា កាលពីថ្ងៃសុក្រ ទីក្រុងសេអ៊ូល បានប្រកាសថា ខ្លួនកំពុងជម្លៀស ប្រជាជន ចេញពីកោះ Yeonpyeong បន្ទាប់ពីកូរ៉េខាងជើង បានបាញ់ផ្លោងកាំភ្លើងធំចំនួន ២០០ គ្រាប់ចេញពីឆ្នេរ សមុទ្រភាគខាងលិច ។ ទីក្រុងសេអ៊ូលបាននិយាយថា គ្រាប់ផ្លោងបានធ្លាក់នៅតំបន់ការពារដែនសមុទ្រ ដែលបានបង្កើតឡើង រវាងប្រទេសជិតខាងក្រោម កិច្ចព្រមព្រៀងឆ្នាំ២០១៨ ដែលទីក្រុងព្យុងយ៉ាង ក្រោយមកបានដកខ្លួនចេញ ។

កូរ៉េខាងត្បូង​បាន​ប្រតិកម្ម​ចំពោះ​អ្វី​ដែល​ខ្លួន​ហៅថា​ ស្ថានភាព​វិបត្តិ​ដោយ​បាញ់​ផ្លោង​ចំនួន ៤០០ គ្រាប់​របស់ខ្លួន​ចូល ទៅក្នុង​សមុទ្រ​ក្នុង​តំបន់​តែមួយ។ យោងតាមទីក្រុងសេអ៊ូល ខ្លួនក៏ត្រូវបានបន្តតាមដានដោយកូរ៉េខាងជើង បានបាញ់ផ្លោងចំនួន ៦០ គ្រាប់ទៀត នៅក្នុងតំបន់ការពារកាលពីថ្ងៃសៅរ៍។

នៅក្នុង​សេចក្តីថ្លែងការណ៍ ​របស់​លោកស្រី​កាលពី​ថ្ងៃអាទិត្យ លោកស្រី គីម យ៉ូជុង ដែលជា​ឥស្សរជន​ជាន់ខ្ពស់​ នៅក្នុង​គណបក្ស​ពលករ​កំពុង​កាន់អំណាច​របស់​កូរ៉េខាងជើង​បាន​បដិសេធ ​ការអះអាង​ចុងក្រោយ​របស់​កូរ៉េខាងត្បូង ។ កាលពីថ្ងៃសៅរ៍ លោកស្រីបាននិយាយដោយទទូចថា ទីក្រុងព្យុងយ៉ាង “មិនបានបាញ់សូម្បីតែមួយគ្រាប់ ចូលទៅក្នុងទឹកដែលពាក់ព័ន្ធ” ។

ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង រូបនេះបានអះអាងថា “ពួកយើងបានធ្វើប្រតិបត្តិការបោកបញ្ឆោត ដើម្បីវាយតម្លៃសមត្ថភាព រកឃើញពិតប្រាកដនៃក្រុមក្មេងទំនើង យោធាកូរ៉េខាងត្បូង (សាធារណរដ្ឋកូរ៉េ)” ៕
ប្រែសម្រួលៈ ណៃ តុលា

To Top