ព័ត៌មានអន្តរជាតិ

ក្រុងសេអ៊ូល ៖ ក្រុមហាម៉ាស ប្រើប្រាស់អាវុធ របស់កូរ៉េខាងជើង

AFP

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ក្រុមអ្នកស៊ើបការណ៍កូរ៉េខាងត្បូង បានចោទប្រកាន់កូរ៉េខាងជើងថា បានផ្តល់អាវុធដល់ក្រុមហាម៉ាស ប៉ុន្តែអះអាងថា ភស្តុតាងគាំទ្រ គឺពិបាកក្នុងការផ្តល់ ខណៈដែលអាមេរិកក៏ ​បាន​ធ្វើការ​ចោទប្រកាន់​ស្រដៀង​គ្នា​នេះ​ ពីមុន​មក ដែល​ក្រុង​ព្យុងយ៉ាង​បដិសេធ។

ទីភ្នាក់ងារចារកម្មសំខាន់ របស់ទីក្រុងសេអ៊ូល គឺសេវាស៊ើបការណ៍ សម្ងាត់ជាតិ (NIS) បានចេញផ្សាយរូបថត កាលពីថ្ងៃចន្ទ នៃគ្រាប់បែកដៃបាញ់គ្រាប់រ៉ុក្កែត F-7 របស់កូរ៉េខាងជើង ដែលត្រូវគេរាយការណ៍ថា ប្រើដោយក្រុមហាម៉ាស ក្នុងសង្គ្រាមប្រឆាំង នឹងអ៊ីស្រាអែល ។
ទីភ្នាក់ងារដដែលនេះក៏បានអះអាងដែរថា រូបភាព នៃគ្រាប់រ៉ុក្កែត F-7 ដែលត្រូវបានចែករំលែក កាលពីសប្តាហ៍មុន ដោយសារព័ត៌មានរដ្ឋ របស់សហរដ្ឋអាមេរិក Voice of America គឺជារូបភាពពិត។

ទោះបីជាយ៉ាងណាក្តីNIS មិន​បាន​ផ្តល់​ការ​ពន្យល់​អំពី​របៀប ​ដែល​គ្រាប់​រ៉ុក្កែត​បាន​បញ្ចប់​នៅ​ហ្គាហ្សា​ទេហើយ ទីភ្នាក់ងារនេះបាននិយាយថា ខ្លួនបានប្រមូល ភស្តុតាងជាក់លាក់ទាក់ទង នឹងទំហំនិងពេលវេលា នៃការផ្គត់ផ្គង់អាវុធរបស់កូរ៉េខាងជើង ដល់ក្រុមហាម៉ាស និងប្រទេសដទៃទៀត ប៉ុន្តែថា បច្ចុប្បន្ននេះវាពិបាកក្នុងការផ្តល់ភស្តុតាងបែបនេះ ដោយសារតែតម្រូវការ ការពារប្រភពព័ត៌មាន និងការពិចារណាលើផ្នែកការទូត៕

ប្រែសម្រួល៖ស៊ុនលី

To Top