ព័ត៌មានអន្តរជាតិ

ពលរដ្ឋអាល្លឺម៉ង់ភាគច្រើន ចង់ឲ្យលោក Scholz លាលែងពីតំណែង

Global Look Press / dpa

បរទេស ៖ យោងតាមការចេញផ្សាយ របស់កាសែត Bild បានរាយការណ៍កាលពីថ្ងៃចន្ទ បានឲ្យដឹងថា ពលរដ្ឋភាគច្រើន នៅក្នុងប្រទេសអាល្លឺម៉ង់ មិនពេញចិត្តនឹងលោកអធិកាបតី សព្វថ្ងៃឡើយ ដោយលើកឡើងពីការស្ទង់មតិថ្មី ដែលធ្វើឡើងដោយវិទ្យាស្ថាន បោះឆ្នោត INSA ។

ទិន្នន័យបានបង្ហាញថា ស្ទើរតែពីរភាគបី នៃជនជាតិអាល្លឺម៉ង់ចង់ឱ្យគាត់លាលែង ពីតំណែងមុនការបោះឆ្នោត សហព័ន្ធបន្ទាប់ដែលគ្រោងធ្វើនៅខែតុលា ឆ្នាំ២០២៥ ដែល៦៤ភាគរយ នៃអ្នកឆ្លើយតបបានប្រាប់ INSA ថាលោក Scholz គួរតែចេញពីតំណែងរបស់គាត់ ហើយប្រគល់វាទៅឱ្យរដ្ឋមន្ត្រីការពារជាតិ Boris Pistorius ដែលជាអ្នកប្រជាធិបតេយ្យ សង្គមជំនួសវិញ។

ការស្ទង់មតិបានបង្ហាញថា Scholz ក៏នឹងចាញ់ការបោះឆ្នោតធៀប នឹងគូប្រជែងសំខាន់ៗរបស់គាត់ដែរ។ មានតែជនជាតិអាល្លឺម៉ង់ ២៣ភាគរយណ្ណោះ ដែលនឹងគាំទ្រអធិការបតីបច្ចុប្បន្នប្រឆាំងនឹង Friedrich Merz ដែលជាមេដឹកនាំ នៃសហភាពប្រជាធិបតេយ្យគ្រីស្ទានប្រឆាំង (CDU) ។

ជាសរុបពលរដ្ឋអាល្លឺម៉ង់៧៧ភាគរយ បាននិយាយថា ពួកគេបានទុកចិត្តតិចតួច ឬគ្មានទំនុកចិត្តលើវិធីដែលលោក Scholz កំពុងគ្រប់គ្រងប្រទេសអាល្លឺម៉ង់ ហើយក្នុងនោះសូម្បីតែក្នុងចំណោមអ្នកគាំទ្រ បក្ស SPD ខ្លួនឯងតួលេខនេះ បានឈានទៅដល់៦០ភាគរយ៕

ប្រែសម្រួល៖ស៊ុនលី

To Top