ព័ត៌មានអន្តរជាតិ

ក្រុមគ្រួពេទ្យអះអាងថា រដ្ឋមន្ត្រីការពារជាតិ អាមេរិក កំពុងមានជំងឺមហារីក

រូបភាពពី៖​ RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មជ្ឈមណ្ឌលវេជ្ជសាស្ត្រយោធាជាតិ Walter Reed បានបង្ហាញរបាយការណ៍សុខភាពមួយកាលពីថ្ងៃអង្គារថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austinកំពុងបន្តធ្វើការព្យាបាលជំងឺ មហារីកក្រពេញប្រូស្តាតតាំងតែពីដើមខែធ្នូមកម្ល៉េះ។

ប្រភពដដែលបានសរសេរថានេះហើយជាមូលហេតុនៃ ការស្នាក់នៅមន្ទីរពេទ្យត្រូវបានរក្សាការសម្ងាត់ទាំងពីសេតវិមាន និងសាធារណៈជនអាមេរិកអស់រយៈពេលជាច្រើនថ្ងៃមកហើយ។

ដំបូងឡើយ មន្ទីរបញ្ចកោណបានលើកឡើងពីការអវត្តមានរបស់ Austin កាលពីថ្ងៃសុក្រមុន ដោយប្រាប់អ្នកសារព័ត៌មានថា គាត់បានបន្តភារកិច្ចរបស់គាត់ឡើងវិញហើយទោះបីជាយ៉ាងណាក្តី។

ប៉ុន្តែមកទល់ចុងសប្តាហ៍មុន វាលេចចេញមកថា អតីតឧត្តមសេនីយ៍នៅតែបន្តស្នាក់នៅ Walter Reed និងធ្វើការពីចម្ងាយ នៅឡើយហើយថាគាត់មិនបានជូនដំណឹងដល់ប្រធានាធិបតី Joe Biden ឬក្រុមប្រឹក្សាសន្តិសុខជាតិ អំពីអវត្តមានរបស់គាត់នោះទេ៕ ប្រែសម្រួល៖ស៊ុនលី

To Top