បរទេស ៖ សហរដ្ឋអាមេរិក បានបញ្ជាក់ថា ខ្លួនបានដឹកជញ្ជូនឥន្ធនៈ យ៉ាងច្រើនពីមូលដ្ឋានយោធា នៅរដ្ឋហាវ៉ៃ ទៅកាន់កន្លែងស្តុកទុក នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ។
សេចក្តីប្រកាសនេះ បានធ្វើឡើងបន្ទាប់ពីសមាជិកព្រឹទ្ធសភាមួយរូប ក្នុងប្រទេសហ្វីលីពីន បានលើកឡើង ពីការព្រួយបារម្ភថា ទីក្រុងវ៉ាស៊ីនតោន កំពុងរៀបចំទីតាំងផ្គត់ផ្គង់យោធា ជាមុនសម្រាប់ជម្លោះ ដែលអាចកើតមានជាមួយចិន ជុំវិញបញ្ហាកោះតៃវ៉ាន់ ។
ភាពតានតឹងរវាងក្រុងវ៉ាស៊ីនតោន និងក្រុងប៉េកាំងបានកើនឡើង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះជុំវិញកោះដែលគ្រប់គ្រងដោយខ្លួនឯងមួយនេះ។
គួរឲ្យដឹងដែរថា ប្រទេសចិនតែងតែធ្វើការទាមទារ អធិបតេយ្យភាពលើកោះតៃវ៉ាន់ ខណៈដែលសហរដ្ឋអាមេរិក ទោះបីជាបានទទួលស្គាល់ជាផ្លូវការ នូវគោលនយោបាយ ចិន តែមួយរបស់ទីក្រុងប៉េកាំង បានបន្តគាំទ្ររដ្ឋាភិបាលកោះតៃវ៉ាន់ និងបានប្តេជ្ញាការពារកោះនេះ ក្នុងករណីមានជម្លោះយោធា ជាមួយទីក្រុងប៉េកាំងឡើយ ៕
ប្រែសម្រួល៖ស៊ុនលី