ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ «មតិស្តីពីការកសាងប្រទេសចិន ដ៏ស្រស់ស្អាតដោយ គ្រប់ជ្រុងជ្រោយ នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយសីស្តចិន និងក្រុមប្រឹក្សាកិច្ចការរដ្ឋចិន»បានដាក់ចេញ ។
មតិនេះបានលើកឡើងថា ការកសាងប្រទេសចិន ដ៏ស្រស់ស្អាតគឺជាគោលដៅដ៏សំខាន់ សម្រាប់ការកសាងប្រទេស សង្គមនិយមទំនើបកម្ម ដោយគ្រប់ជ្រុងជ្រោយពោល គឺផែនការ៥ឆ្នាំទី១៤ (ឆ្នាំ២០២១-២០២៥) គឺសម្រេចឱ្យបាន នូវការបន្តកែលម្អបរិស្ថានអេកូឡូស៊ី ផែនការ៥ឆ្នាំទី១៥ (ឆ្នាំ២០២៦-២០៣១) គឺសម្រេចឱ្យបាននូវការកែលម្អ បរិស្ថាន អេកូឡូស៊ី ដោយគ្រប់ជ្រុងជ្រោយ និងផែនការ៥ឆ្នាំ ទី១៦ (ឆ្នាំ២០៣២-២០៣៧) គឺសម្រេចឱ្យបាននូវការផ្លាស់ប្តូរ បរិស្ថានអេកូឡូស៊ី ឱ្យបានល្អប្រសើរពីឫសគល់ ។
មតិនេះក៏បានចាត់ចែង ភារកិច្ចសំខាន់ចំនួន៧ ក្នុងនោះរួមមានការពន្លឿន ការធ្វើបរិវត្តកម្មបៃតង ខាងវិធីសាស្ត្រអភិវឌ្ឍន៍ ការបង្ការនិងគ្រប់គ្រងការបំពុល បរិស្ថានឱ្យបានស៊ីជម្រៅ និងជានិរន្តរភាពប្រជាជន ទាំងអស់ចូលរួមសកម្មភាព ការពារបរិស្ថាន និងការធ្វើឱ្យមានសុក្រឹតភាព នូវប្រព័ន្ធធានាការពារជាដើម ៕
វិទ្យុមិត្តភាពកម្ពុជាចិន