បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT លោក Luis de Guindos អនុប្រធានធនាគារកណ្តាលអឺរ៉ុប ឬហៅកាត់ថាECB បាននិយាយថា តំបន់ចាយប្រាក់អឺរ៉ូ ប្រហែលជាបរាជ័យ ក្នុងការកើនឡើងនៅចុងឆ្នាំមុន សូចនាករដើមឆ្នាំ បានបង្ហាញរួចទៅហើយ។
នៅក្នុងការអត្ថាធិប្បាយ នៅក្នុងសន្និសីទនៅទីក្រុងម៉ាឌ្រីដ កាលពីថ្ងៃពុធ លោក de Guindos បានគូសបញ្ជាក់ថា សកម្មភាពសេដ្ឋកិច្ច បានបន្តបង្ហាញពីភាពទន់ខ្សោយ យ៉ាងច្បាស់ៗ ។
យោងតាមលោក de Guindos កំណើនគឺមានការខកចិត្តហើយ ការធ្លាក់ចុះនៃសកម្មភាពហាក់ ដូចជាមានមូលដ្ឋានទូលំទូលាយ ដោយសកម្មភាព នៃការសាងសង់ និង ការផលិតត្រូវបានរង ផលប៉ះពាល់ជាពិសេស ។
អនុប្រធាន ECB រូបនេះដដែលក៏បានកត់សម្គាល់ដែរថា សេវាកម្មក៏ត្រូវបានកំណត់ថា នឹងមានភាពទន់ខ្សោយ នៅក្នុងប៉ុន្មានខែខាងមុខនេះ ដែលជាលទ្ធផលនៃសកម្មភាពខ្សោយ នៅក្នុងសេដ្ឋកិច្ចផ្សេងទៀត ៕
ប្រែសម្រួល៖ស៊ុនលី