បរទេស ៖ សមាជិកនៃគណៈកម្មាធិការសភារបស់ថៃ ទទួលបន្ទុកកិច្ចការប៉ូលីស បានធ្វើអធិការកិច្ចនៅមន្ទីរពេទ្យទូទៅ ប៉ូលីសនៅព្រឹកថ្ងៃសុក្រ ដើម្បីរកមើលថា តើអតីតនាយករដ្ឋមន្ត្រី ដែលត្រូវបានកាត់ទោសគឹលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ពិតជាកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីការយល់ព្រម កាលពីថ្ងៃចន្ទទៅលើ ដំណើរចុះពិនិត្យមើលនេះ ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រធានគណៈកម្មាធិការ និងសមាជិកសភា គណបក្សប្រជាធិបតេយ្យ សម្រាប់ខេត្ត Nakhon Si Thammarat គឺលោក Chaichana Detdecho និងសមាជិកក្រុមផ្សេងទៀត បានមកដល់មន្ទីរពេទ្យ នៅស្រុក Pathum Wan តាមការគ្រោងទុកនៅម៉ោង ១០ ព្រឹក។ ក្រុមសមាជិកសភា បានទាក់ទងទៅមន្ទីរពេទ្យ ដើម្បីរៀបចំការចុះពិនិត្យ និងវាយតម្លៃការព្យាបាលអ្នកទោស ក្នុងនោះមានលោក ថាក់ស៊ីន អាយុ ៧៤ ឆ្នាំ ផងដែរ។
លោក Chaichana បាននិយាយថា អធិការកិច្ចត្រូវបានធ្វើឡើង ក្រោមក្របខណ្ឌ នៃមាត្រា ១២៩ នៃរដ្ឋធម្មនុញ្ញ ដោយផ្តល់សិទ្ធិអំណាច ដល់គណៈកម្មាធិការស៊ើបអង្កេតបញ្ហា ដែលបង្កឱ្យមានការសង្ស័យជាសាធារណៈ ។ លោកបានផ្ញើលិខិតមួយច្បាប់ ទៅអគ្គស្នងការនគរបាលជាតិ ឧត្តមសេនីយ៍ Torsak Sukvimol ដែលមើលការខុសត្រូវ មន្ទីរពេទ្យ ដើម្បីសុំការអនុញ្ញាតឲ្យធ្វើអធិការកិច្ច៕
ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
