បរទេស៖ ប៉ូលីសនៅទីក្រុង ញូវយ៉ក សហរដ្ឋអាមេរិក បានឆ្លើយ តបទៅនឹងការ គំរាមបំផ្ទុះគ្រាប់បែក នៅផ្ទះចៅក្រម ដែលត្រួតពិនិត្យករណី ចោទប្រកាន់អតីតប្រធានាធិបតី Donald Trump ពីការក្លែងបន្លំដ៏ធំ។ មន្ត្រីតុលាការនិយាយថា ឧបទ្ទវហេតុនេះនឹងមិនពន្យា ពេលបណ្តឹងរដ្ឋប្បវេណី ដែលបានចូលដល់ទឡ្ហីករណ៍ បិទនោះទេ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ការគំរាមកំហែងនេះត្រូវ បានធ្វើឡើងតែប៉ុន្មាន ម៉ោងមុន ពេលការកាត់ក្តីពីបទក្លែងបន្លំរបស់លោក Trump ត្រូវបានកំណត់ឱ្យបញ្ចប់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ដោយប៉ូលីស Nassau County Police បានពណ៌នាអំពី “ឧប្បត្តិហេតុដែលបញ្ឆោត” ដែលផ្តោតលើផ្ទះរបស់ចៅក្រម Arthur Engoron ។ អ្នកនាំពាក្យតុលាការលោក Al Baker ក្រោយមកបាននិយាយថា ដំណាក់កាលនេះពាក់ព័ន្ធនឹងការគម្រាមបំផ្ទុះគ្រាប់បែក។
លោក Al Baker ត្រូវបានសារព័ត៌មាន Associated Press ស្រង់សម្តីថា “មានការគំរាមកំហែងមួយ។ ខ្ញុំអាចបញ្ជាក់ពីការគំរាមកំហែង ដោយការបំផ្ទុះគ្រាប់បែក” ។ លោកបន្តថា «រហូតមកដល់ពេលនេះ យើងបន្តដំណើររឿងក្តី ទៅមុខតាមការគ្រោងទុក ហើយដំណើរការរបស់តុលាការ និងការបញ្ចប់សវនកម្ម ដែលកំពុងដំណើរការ ទៅតាមការគ្រោងទុក»។
ការិយាល័យអគ្គរដ្ឋអាជ្ញាទីក្រុងញូវយ៉ក ដែលបានដាក់ពាក្យបណ្តឹងរដ្ឋប្បវេណី ដែលមានតម្លៃរាប់លានដុល្លារក្នុងឆ្នាំ ២០២២ ក៏បានបញ្ជាក់ផងដែរថា សំណុំរឿងនឹងបន្ត ទៅតាមការគ្រោងទុក៕
ប្រែសម្រួលៈ ណៃ តុលា