ហុងកុង៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ថា នៅថ្ងៃសុក្រនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បានព្រមានថា ទៅលើរបាយការណ៍មួយដែលចេញដោយក្រុមអ្នកវិភាគដ៏ល្បីរបស់សហរដ្ឋអាមេរិក ស្តីពីការប្រើប្រាស់យោធា នៃការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្ររបស់ចិន នៅទូទាំងមហាសមុទ្រឥណ្ឌា ដោយបានផ្តល់នូវ” គ្រាប់រំសេវ” ដល់ប្រទេសដែលប្រកាន់យកការគំរាមកំហែងពីប្រទេសចិន ។
កាសែត Global Times ដែលបានចុះផ្សាយនៅក្នុងវិចារណកថាមួយយ៉ាងដូច្នេះ របាយការណ៍នៅក្នុងសប្តាហ៍នេះចេញដោយមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ ហៅកាត់ (CSIS) ដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោន បានដាក់ថា “ករណីនេះបានកើតឡើងនៅគ្រាដែលប្រទេសមួយចំនួនត្រូវការប្រឌិតរឿង ពី“ការគំរាមកំហែងរបស់ចិន” នៅក្នុងតំបន់មហាសមុទ្រឥណ្ឌា ហើយផ្តល់ឱ្យពួកគេនូវគ្រាប់រំសេវ ។
“ពេលវេលានៃការចេញរបាយការណ៍នេះគឺ ត្រឹមត្រូវ” ដោយសារតែប្រទេសម៉ាល់ឌីវ និងចិន កំពុងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនង បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតី Mohamed Muizzu ខណៈដែលប្រទេសស្រីលង្កានាពេលថ្មីៗនេះបានផ្អាកដល់ដំណើរការនាវាស្រាវជ្រាវបរទេសរួមទាំងមកពីប្រទេសចិន ពីការចូលមើលកាន់កំពង់ផែរបស់ខ្លួនទៀតផង ។
ការសិក្សារបស់មជ្ឈមណ្ឌល CSIS បានតាមដានទិន្នន័យក្នុងរយៈពេល៤ឆ្នាំនៃការដាក់ពង្រាយដោយនាវាស្រាវជ្រាវនៅមហាសមុទ្រស៊ីវិល និងថាមពលរបស់ប្រទេសចិន ដោយបានសន្និដ្ឋានថា ការងារនេះនឹងបម្រើដល់តម្រូវការរបស់កងទ័ពជើងទឹកចិន នៅក្នុងគម្រោងថាមពលនៅក្នុងតំបន់ ។
ការសិក្សានេះបានឲ្យដឹងថា ចំណេះដឹងលម្អិតអំពីជម្រៅមហាសមុទ្រ ចរន្តទឹក និងសីតុណ្ហភាពមានសារៈសំខាន់ចំពោះប្រតិបត្តិការនាវាមុជទឹកដែលកំពុងអភិវឌ្ឍន៍របស់ប្រទេសចិន ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា