ព័ត៌មានអន្តរជាតិ

អ្នកកាសែតអាមេរិក ដែលចាប់ខ្លួន ដោយអ៊ុយក្រែន បានបាត់បង់ជីវិត

រូបភាពពី៖​ RT News

បរទេស៖ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS បាននិយាយកាលពីថ្ងៃសៅរ៍ថា អ្នកសរសេរប្លុកជនជាតិឈីលីកាត់អាមេរិកលោក Gonzalo Lira បានទទួលមរណភាពនៅ ក្នុងពន្ធនាគាររបស់ប្រទេសអ៊ុយក្រែន ដោយ ការស្លាប់របស់អ្នកសរសេរប្លុកនេះ ត្រូវបានប្រកាសជាលើកដំបូង ដោយគ្រួសាររបស់គាត់កាលពីថ្ងៃសុក្រ។

លោកLira ក្នុងវ័យ៥៥ឆ្នាំនៅពេលគាត់ស្លាប់បានរស់នៅក្នុង Kharkov ហើយសរសេរប្លុកដែលស្គាល់ឈ្មោះថាCoachRedPillប៉ុន្តែបានប្តូរទៅការអត្ថាធិប្បាយ YouTube បន្ទាប់ពីរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួននៅអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២។

គាត់ត្រូវបានចាប់ខ្លួនដោយទីភ្នាក់ងារសន្តិសុខអ៊ុយក្រែន (SBU) កាលពីខែ ឧសភាឆ្នាំមុន និង​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ពី​បទបង្ខូច​កេរ្តិ៍​ឈ្មោះ ថ្នាក់​ដឹកនាំ​អ៊ុយក្រែន និង​យោធាជាច្រើន។

ខ្ញុំមិនអាចទទួលយកវិធីដែលកូនប្រុសរបស់ខ្ញុំបានស្លាប់នោះទេ។ គាត់​ត្រូវ​បាន​គេ​ធ្វើ​ទារុណកម្ម ជំរិត​ទារ​ប្រាក់​មិន​មាន​ទំនាក់ទំនង​រយៈពេល ៨ ខែ ១១ ថ្ងៃ ហើយ​ស្ថានទូត​អាមេរិក​មិន​បាន​ជួយ​អ្វី​ដល់​កូន​ខ្ញុំ​ទេ។ ទំនួលខុសត្រូវនៃសោកនាដកម្មនេះគឺមេដឹកនាំផ្តាច់ការ Zelensky ជាមួយនឹងការយល់ស្របរបស់ប្រធានាធិបតីអាមេរិកវ័យចំណាស់ Joe Bidenនេះបើយោងតាមការបញ្ជាក់ដោយ ឪពុករបស់គាត់់់លោក Gonzalo Lira Sr. បានសរសេរ៕ ប្រែសម្រួល៖ស៊ុនលី

To Top