ព័ត៌មានអន្តរជាតិ

អង់គ្លេស សន្យាផ្តល់កញ្ចប់ យោធាដ៏ធំបំផុតមួយ ទៅឲ្យប្រទេសអ៊ុយក្រែន

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីអង់គ្លេស Rishi Sunak បានបញ្ជាក់ក្នុងអំឡុងដំណើរទស្សនកិច្ច ទៅកាន់ទីក្រុងគៀវកាលពីថ្ងៃសុក្រថា រដ្ឋាភិបាលរបស់លោកនឹងផ្គត់ផ្គង់ អ៊ុយក្រែននូវជំនួយយោធាចំនួន២,៥ពាន់លានផោនឬត្រូវជា ៣,២ពាន់លានដុល្លារ ក្នុងឆ្នាំហិរញ្ញវត្ថុបន្ទាប់។

ប្រភពដដែលបានសរសេរទៀតថា វាគឺជាការប្តេជ្ញាចិត្តជំនួយយោថា ប្រចាំឆ្នាំដ៏សំខាន់បំផុតរបស់ចក្រភពអង់គ្លេស ចាប់តាំងពីការចាប់ផ្តើមនៃការ វាយលុករបស់រុស្ស៊ីក្នុងខែកុម្ភៈ ឆ្នាំ២០២២។

កញ្ចប់ជំនួយដែលនឹងចាប់ផ្តើម ក្នុងឆ្នាំហិរញ្ញវត្ថុបន្ទាប់ក្នុងខែមេសា ត្រូវបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយដោយ Downing Street កាលពីថ្ងៃសុក្រហើយកើតឡើង ចំពេលមានការកើនឡើងនៃការព្រួយបារម្ភ នៅក្នុងទីក្រុងគៀវអំពីការថយចុះនៃ ការគាំទ្រពីអ្នកគាំទ្ររបស់ខ្លួន នៅក្នុងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប្រ៊ុចសែល។

គួរឲ្យដឹងដែរថាការប្រយុទ្ធគ្នា ផ្នែកនយោបាយនៅផ្នែកម្ខាងនៃ មហាសមុទ្រអាត្លង់ទិក បានគំរាមកំហែងផ្នែកច្បាប់កាត់បន្ថយ ជំនួយហិរញ្ញវត្ថុរបស់លោកខាងលិច ដែលបានជួយអ៊ុយក្រែនក្នុងជម្លោះ ខណៈដែលការមិនពេញចិត្តកើនឡើង ក្នុងចំណោមសមាជិកសភាអឺរ៉ុប និងអាមេរិកមួយចំនួនជុំវិញកិច្ចខិតខំប្រឹងប្រែង បរាជ័យក្នុងសមរភូមិ៕

ប្រែសម្រួល៖ ស៊ុន លី

To Top